នាយករដ្ឋមន្ត្រីវៀតណាមប្រាប់ឲ្យផ្តោតលើការអភិវឌ្ឍបណ្តាញ ផ្លូវដែក

ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៊ិញ ជីន (Pham Minh Chinh) បានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ត្រៀមរៀបចំសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ឆ្លងកាត់ប្រទេសវៀតណាម យ៉ាងឆាប់រហ័ស។

នាយករដ្ឋមន្ត្រីវៀតណាមរូបនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរៀបចំនឹងចាប់ផ្តើមជាមួយនឹងផ្នែករវាងទីក្រុងហូជីមិញ និងទីក្រុង កាន់ ថូ (Can Tho) នៅតំបន់ដីសណ្តទន្លេមេគង្គ។

ផ្នែកនេះនឹងរត់ចម្ងាយ ១៧៤ គីឡូម៉ែត្រឆ្លងកាត់ខេត្តចំនួន៤ នេះបើយោងតាមការសិក្សាលទ្ធភាពដែលក្រុមប្រឹក្សាគ្រប់គ្រងគម្រោងផ្លូវដែក ដែលបានដាក់ជូនក្រសួងដឹកជញ្ជូនកាលពីដើមខែមករានេះ។

តាមគម្រោង ជារថភ្លើងដឹកអ្នកដំណើរនឹងរត់ក្នុងល្បឿនអតិបរមា ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង និងរថភ្លើងដឹកទំនិញក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕ ប្រភពពី VNexpress , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner