ធនាគារកណ្តាលអ៊ុយក្រែនទម្លាក់ការព្យាករណ៍ GDP ឆ្នាំ ២០២៣ ពី ៤ភាគរយ ទៅ ០.៣ភាគរយ

កៀវ៖ ធនាគារជាតិអ៊ុយក្រែន (NBU) នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានបន្ទាបការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ ២០២៣ ពី ៤ភាគរយ ទៅ ០.៣ភាគរយ ដោយលើកឡើងពីហានិភ័យសុវត្ថិភាព។

ធនាគារជាតិអ៊ុយក្រែន (NBU) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការថយចុះនៃការព្យាករណ៍ បើធៀបទៅនឹងការប៉ាន់ប្រមាណកាលពីខែតុលា គឺបណ្តាលមកពីផលវិបាកនៃភេរវកម្មថាមពល និងការពិនិត្យឡើងវិញពីរយៈពេលនៃហានិភ័យផ្នែកសុវត្ថិភាព។

ក្នុងចំណោមហានិភ័យចំពោះសេដ្ឋកិច្ចអ៊ុយក្រែននៅក្នុងឆ្នាំ ២០២៣នេះ ធនាគារបានចុះបញ្ជីការប្រមូលផលស្រូវដែលចុះខ្សោយ, ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងការបិទច្រកកំពង់ផែជាដើម។

ចំណែកនៅក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចអ៊ុយក្រែនមានសក្ដានុពលនៃការកើនឡើង ៤.១ភាគរយ ដែលជំរុញដោយការថយចុះនៃហានិភ័យផ្នែកសុវត្ថិភាព រួមជាមួយនឹងការចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការត្រឹមត្រូវនៃកំពង់ផែ, ការកើនឡើងការប្រមូលផល និងការស្ទុះងើបឡើងវិញបន្តិចម្តងៗនៅក្នុងវិស័យផលិតកម្ម។
បើតាមការព្យាករបឋមនោះ GDP របស់អ៊ុយក្រែនបានធ្លាក់ចុះចំនួន ៣០,៤ភាគរយកាលពីឆ្នាំមុន ដោយសារជម្លោះរុស្ស៊ី និងអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner