ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិកមើលឃើញប្រាក់ចំណេញក្នុងឆ្នាំ ២០២២ ទោះបីជាសាំងឡើងថ្លៃក៏ដោយ

វ៉ាស៊ីនតោន៖ តម្រូវការធ្វើដំណើរតាមជើងហោះហើរកំពុងស្ទុះងើបឡើងវិញនៅក្នុងសហរដ្ឋអាមេរិក។ តួយ៉ាង ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួនបីរបស់សហរដ្ឋអាមេរិក បានរាយការណ៍ពីការកើនឡើងប្រាក់ចំណូល គិតក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២២។

ក្រុមហ៊ុនអាកាសចរណ៍ United Airlines Holdings បានប្រកាសពីប្រាក់ចំណេញសុទ្ធចំនួន ៨៤៣លានដុល្លារ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines មានចំនួន ៨២៨លានដុល្លារ និងក្រុមហ៊ុនអាកាសចរណ៍ American Airlines Group មានចំនួន ៨០៣លានដុល្លារ។

ទន្ទឹមគ្នា ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ United បានកើនឡើង ៥១.៣ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។រីឯប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta បានកើនឡើង ៤១.៨ភាគរយ និងក្រុមហ៊ុនអាកាសចរណ៍ American មានចំនួន ៣៩.៩ភាគរយ។

សូមបញ្ជាក់ថា ការស្ទុះងើបឡើងវិញនៃតម្រូវការសម្រាប់ផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ បានជំរុញការលក់សំបុត្រយន្តហោះលើសពីចំនួនដែលបានកត់ត្រានៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំ ២០១៩ មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩។ ការងើបឡើងវិញនេះបានមានកើតឡើង បើទោះបីជាតម្លៃប្រេងឡើងថ្លៃក៏ដោយ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner