ក្រុមហ៊ុនធុរកិច្ចកម្ពុជា និងកូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា សំដៅពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នៅក្នុងវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-កូរ៉េ ដែលបាន ប្រារព្ធធ្វើទ្បើងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២៣ វិស័យឯកជនក្រុមហ៊ុនធុរកិច្ច និង វិនិយោគសំខាន់ៗនៃប្រទេសកម្ពុជា និងកូរ៉េប្រមាណ ១៥០ ក្រុមហ៊ុន បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា ចំនួនប្រាំ ដើម្បីពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ចនិង វិនិយោគ នៃប្រទេសទាំងពីរ។

នាឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា បានថ្លែងថា កម្ពុជា និងកូរ៉េ មានកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើរ ក្នុងពេលកន្លងមក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

លោកបញ្ជាក់ថា៖«វាពិតជាមានភាពចាំបាច់នៃការចូលរួមធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មរួមគ្នា រវាងវិស័យឯកជន ជាពិសេស សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ពីប្រទេសទាំងពីរ ក្នុងការ ពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ចនិងវិនិយោគ តាមរយៈកិច្ចសន្ទនារវាងក្រុមហ៊ុនធុរកិច្ច ការផ្គូរផ្គងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ជាដើម សំដៅអាចស្វែងយល់ឱ្យកាន់តែ ច្បាស់អំពីការនាំចេញ តម្រូវការទីផ្សារ និងការលើកកម្ពស់ ការ បណ្តាក់ទុនរួមគ្នា»។
លោក AHN Dukgeun រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ បានមាន ប្រសាសន៍ ថា ប្រទេសទាំងពីរ មានទំនាក់ទំនងគ្នាយ៉ាងល្អ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូរ ធនធានមនុស្ស។
លោកបានបង្ហាញពីភាពជឿជាក់យ៉ាងដូច្នេះថា៖« ការចូលជា ធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ នឹងបង្កើនទំនុកចិត្តនិងជំរុញបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ហើយតាមរយៈនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តោតសំខាន់លើទិសដៅគោលន យោបាយមួយចំនួនរួមមាន ការពង្រីកនិងពង្រឹងខ្សែ ច្រវាក់ ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង រួមបញ្ចូលទាំងថាមពលស្អាត ជាដើម»។

លោក KANG Jae Kwon អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ សេដ្ឋកិច្ច នៃក្រសួងការបរទេសកូរ៉េ បានលើកឡើងថា ការរៀប ចំវេទិកានេះ និងបានសម្តែងសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និង ច្បាប់ វិនិយោគថ្មីរបស់កម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ខ្លឹមសារនៃអនុស្សរណៈយោគ យល់គ្នា ចំនួនប្រាំរវាងក្រុមហ៊ុនធុរកិច្ចនៃប្រទេសទាំងពីរ រួមមាន ទី១ ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន World Bride Group និងក្រុមហ៊ុន Luxury Brand Group ទី២ ការចែករំលែក ព័ត៌មានទីផ្សារ និងការផ្គត់ផ្គង់រវាងក្រុមហ៊ុន Season Fresh Cambodia និងក្រុមហ៊ុន Empire Trading Co., Ltd. ទី៣ កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើសកម្មភាពដោះដូរផ្សេងៗលើការជួយផ្សព្វផ្សាយលើការបណ្តាក់ទុន និងការធ្វើជំនួយទ្វេភាគី រវាងសមាគមអ្នកផលិតចំនីអាហារកម្ពុជា និងក្រុមហ៊ុន Empire Trading Co., Ltd.,ទី៤ កិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើជំនួញនិងទីផ្សារ រួមបញ្ចូលផ្លាស់ប្តូរលើបច្ចេកវិទ្យា រវាងក្រុមហ៊ុន Alliances of Cambodia Agricultural Products Exporters Co., Ltd និង ក្រុមហ៊ុន AGT Corporation និងទី៥ កិច្ចព្រមព្រៀងភាព ជាដៃគូលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការដោះដូរព័ត៌មានសម្រាប់ការអភិវឌ្ឍនសង្គម ការអប់រំ វប្បធម៌ សិល្បៈ និងកីឡា រវាង ក្រុមហ៊ុនសភាពពាណិជ្ជកម្មកំពត-កែប និងក្រុមហ៊ុន Miracle City World Group។
នៅក្នុងជំនួបដាច់ដោយឡែកមួយទៀតរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងសហការី នៅទីស្នាក់ការកណ្តាល KOTRA ដើម្បី ជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ ឯកឧត្តម ប៉ាន សូរស័ក្តិ បាន សំណូមពរដល់ភាគីកូរ៉េ ឱ្យជួយវិនិយោគលើការកែច្នៃ និងវេចខ្ចប់ លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិកដទៃទៀត ដើម្បីជំរុញការ នាំចេញកសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជា ជូនប្រជាជនកូរ៉េ។

ក្នុងជំនួបនោះ លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារជំរុញ ពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) បានឆ្លើយតបថា តាមរយៈ កិច្ចព្រមព្រៀង CKFTA នឹងជំរុញការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត ហើយដែលអាចជំរុញឱ្យមាន ការកើនឡើងនៅកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។
លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយ KOTRA កំពុងកៀរគរអ្នក វិនិយោគបន្ថែមទៀតជាពិសេស លើវិស័យខាងលើ និងវិស័យ គ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ៕
ដោយ៖វណ្ណ សុជាតា

ads banner