មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជំរុញឱ្យមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសីថ្មី ត្រូវយកចិត្តទុកដាក់បញ្ហាអសន្តិសុខក្នុងមូលដ្ឋាន ត្រូវសាមគ្គីភាព សហការឲ្យល្អប្រសើរ

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្កិ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដែលលោកវរសេនីយ៍ត្រី យាប់ សាង ត្រូវចូលនិវត្ត ជំនួសមកវិញដោយលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មានប្រសាសន៍ថា ការតែងតាំងផ្លាស់ប្តូរមុខតំណែង និងដំឡើងឋានន្តរសក្តិ កន្លែងធ្វើការនៅក្នុងអង្គភាព កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន គឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំ ធនធានមនុស្ស ដើម្បីភាពរីកចម្រើនក្នុងអង្គភាព ឬស្ថាប័នណាមួយ ក៏ដូចជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្ដូរមុខតំណែង គឺមានអត្ថប្រយោជន៍ ៤ជាគន្លិះ នោះមិនទាន់គិតអំពីការអនុវត្តច្បាប់ ចំពោះយោធិន ដែលដល់អាយុចូលនិវត្តន៍ ថែមទៀតផង ,ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន ,រៀបចំធនធានមនុស្សឱ្យស្របសមត្ថភាពជំនាញ និងនិស្ស័យ ,ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន ,ជាការចែករំលែកបទពិសោធន៍ល្អៗ ក្នុងបំណងធ្វើឱ្យអង្គភាពមានការរីកចម្រើនព្រមៗគ្នា ។

លោកមេបញ្ជាការសង្កត់ធ្ងន់ថា លក្ខខណ្ឌក្នុងការតែងតាំង នាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុង កងរាជអាវុធហត្ថ ទាមទារនូវលក្ខណៈសម្បត្តិ ៤យ៉ាងគឺ ៖ ១- សុខភាពល្អ កាយសម្បទាមាំមួន ,២- មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជាគ្រប់គ្រង និងមាន ភាព ឆ្លាតវៃ ,៣- មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ គម្រូ ឧស្សាហ៍ ព្យាយាម មានភាពក្លាហាន មានស្មារតីទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ និងមានការគោរពស្រឡាញ់ពីមហាជនប្រជាជន ពុំធ្លាប់ទទួលទណ្ឌកម្ម របស់អង្គភាព តាមច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ឬការផ្តន្ទាទោសរបស់ស្ថាប័ន តុលាការ ,៤- យល់ដឹង និងចេះប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ៕ ម៉ុន សំអាត

ads banner