ក្រុមពង្រូលកំពង់ស្ពឺ គ្រងពាន Slamball ជាមួយនឹងកំណត់ត្រាមិនចាញ់សូម្បីតែ១ប្រកួត

ការប្រកួតពានរង្វាន់ Slamball បានបញ្ចប់ដោយជោគជ័យ ខណៈក្រុមពង្រូលកំពង់ស្ពឺក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះលើក្រុមត្រីឆ្លាំងភ្នំពេញ ៣-២ កាលពីយប់មិញ នៅទីលានកីឡដ្ឋានបាល់ទះ ព្រីន។

លោក សាមីត គ្រូបង្វឹកក្រុមពង្រួលកំពង់ស្ពឺ បានអោយដឹងថា ការឈ្នះពានរង្វាន់នេះ មិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសជ័យជំនះលើក្រុមត្រីឆ្លាំងភ្នំពេញ ដោយក្រុមមួយនេះមានកីឡាករខ្លាំងដូចជា ធី ម៉េងហ៊ួង ជាដើម។ គ្រូបង្វឹកក្រុមពង្រួលកំពង់ស្ពឺ រូបនេះ សង្ឃឹមនឹងជឿជាក់ថា ពានរង្វាន់មួយនេះ នឹងបន្ដរដូវកាលថ្មីទៀត ដើម្បីផ្តល់ឱកាសអោយក្លឹប និងកីឡាករជាច្រើនទៀតបានប្រកួតបញ្ចេញសមត្ថភាព និងទេពកោលស្យ ជាពិសេសជួយអភិវឌ្ឍវិស័យបាល់ទះនៅកម្ពុជាអោយកាន់តែរីកចំរើនបន្ថែមទៀតផងដែរ។

រីឯកីឡាករទុយ កុសល ហៅ ស្មាត់ យុន បានលើកឡើងថា មុនប្រកួតក្រុមខ្លួនវិភាគឃើញពីសមត្ថភាពរបស់ក្រុម ធី ម៉េងហ៊ួង ឬ ត្រីឆ្លាំងភ្នំពេញ មិនមែនជាដៃគូរបស់ខ្លួនឡើយ ពោលគឺយ៉ាងហោចណាស់ក្រុមខ្លួនអាចស៊ី៣-១ ដែរ តែដល់ពេលការប្រកួតជាក់ស្ដែងហាក់មានភាពភ្ញាក់ផ្អើល ពោលបែរមានការប្រកួតប្រជែងខ្លាំងវ៉ៃរហូតដល់ ៥សិត ជាលទ្ធផលគឺក្រុមមកពីខេត្តកំពង់ស្ពឺឈ្នះ ៣-២ ជាមួយពិន្ទុប្រផិតប្រផើយ។

គួររម្លឹកថា មុននឹងក្លាយជាជើងឯកក្រុមពង្រួលកំពង់ស្ពឺ បានយកឈ្នះលើក្រុមដំរីសៀមរាប ក្នុងលទ្ធផល ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ និងបន្តឈ្នះក្រុមត្រីឆ្នាំងភ្នំពេញ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល៣សិតទល់២សិត ឈ្នះពាន អមជាមួយប្រាក់រង្វាន់៥០០០ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស ,លេខ២ ត្រីឆ្លាំងភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៣ ពាន់ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស ,លេខ៣ ដំរីសៀមរាប ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner