ការនាំចូលប្រេងរបស់វៀតណាម បានកើនឡើងទ្វេដង កាលពីឆ្នាំ២០២២

ហាណូយ៖ ការនាំចូលប្រេងឥន្ធនៈ និងសាំងរបស់វៀតណាមបានកើនឡើងជិតទ្វេដង ពោលគឺដល់ ៩ ពាន់លានដុល្លារ ដោយកើនពី ៤,៩ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១ ដោយក្នុងនោះ បរិមាណកើនឡើង ២៨% រហូតដល់ ៨.៩ លានតោន។

សម្រាប់ការនាំចូល ប្រេងម៉ាស៊ូតទៅក្នុងប្រទេសវៀតណាម បរិមាណមានកំណើន៥៤% ខណៈប្រេងសាំង ១៩% និងប្រេងឥន្ធនៈ ១៦% ។

ប្រទេសកូរ៉េខាងត្បូងគឺជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់វៀតណាម ដោយបានផ្គត់ផ្គង់ ៣.២ លានតោន បន្ទាប់មក គឺសិង្ហបុរី និងម៉ាឡេស៊ី។

ទីផ្សារឥន្ធនៈបានឃើញភាពចលាចលដ៏ធំកាលពីឆ្នាំមុន ជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈជាច្រើននៅទូទាំងប្រទេសបានបិទទ្វារនៅក្នុងត្រីមាសទី ២ និងទី៣ ដោយសារតម្លៃលក់រាយទាបពេក។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានណែនាំអ្នកចែកចាយឱ្យបង្កើនការផ្គត់ផ្គង់ ពី១០ទៅ ១៥% ពីលើឆ្នាំមុន ឲ្យដល់ចម្លោះពី ២៥.៩ ដល់ ២៦.៧ លានតោន នៅឆ្នាំ២០២៣នេះ៕ ប្រភពពី VNexpress ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner