ស្លាប់មនុស្ស ៤០នាក់ កំលុងគ្រោះថ្នាក់ឡានក្រុងធ្លាក់ពីលើស្ពាន នៅប៉ាគីស្ថាន

អ៊ីស្លាម៉ាបាត៖ មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានបាននិយាយ កាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ៤០នាក់បានស្លាប់ នៅពេលដែលរថយន្តក្រុងមួយបានធ្លាក់ពីលើស្ពានមួយនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន ហើយបានឆាបឆេះជាអណ្តាតភ្លើង។

លោក ហាមហ្សា អានជុំ (Hamza Anjum) មន្ត្រីជាន់ខ្ពស់នៃស្រុក ឡាសាប៊ែលឡា (Lasbela) ក្នុងខេត្ត បាលូឈីស្ថាន (Balochistan) បាននិយាយនៅឯកន្លែងគ្រោះថ្នាក់ថា “សាកសព… គឺមើលលែងស្គាល់” ។

លោក Anjum បាននិយាយថា អ្នកនៅរស់រានមានជីវិតបីនាក់ត្រូវបានជួយសង្គ្រោះ ហើយរថយន្តក្រុងនេះត្រូវបានគេរាយការណ៍ថា បានដឹកអ្នកដំណើរចំនួន ៤៨ នាក់ ហើយគ្រោះថ្នាក់កើតឡើង នៅពេលដែលរថយន្តក្រុងត្រូវបានបើកទៅបុកបង្គោលនៅលើស្ពាន ហើយបានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យ។

លោក Anjum បាននិយាយផងដែរថា “មានការសង្ស័យថា អ្នកបើកបរប្រហែលជាងងុយដេក” ដោយបានលើកឡើងផងដែរអំពីលទ្ធភាពដែលអ្នកបើកបរអាចបង្កើនល្បឿន ក្នុងអំឡុងពេលធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែមន្ត្រីជំនាញនឹងស៊ើបអង្កេតមូលហេតុនៃឧបទ្ទវហេតុនេះ។

វិធានការសុវត្ថិភាពធូររលុង លើផ្លូវហាយវេ និងការបើកបរដោយមិនប្រុងប្រយ័ត្ន រួមចំណែកដល់កំណត់ត្រាសុវត្ថិភាពផ្លូវដ៏អាក្រក់របស់ប្រទេសប៉ាគីស្ថាន៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner