សហព័ន្ធកីឡាចំបាប់កម្ពុជា បិទការប្រកួតជ្រើសរើសជើងឯកជាតិ ប្រចាំឆ្នាំ២០២២

រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ លោកខេសី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានអញ្ចើញជាអធិបតីភាពបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២ និងចាត់ទុកការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ គឺជាជំហានថ្មីមួយទៀត នៃដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

លោក ខេស៊ី បាណេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀបចំរបស់គណៈកម្មការ និងមន្ដ្រីបច្ចេកទេស ពិសេសការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ដែលជំរុញឱ្យការប្រកួតនេះ បញ្ចប់ដោយជោគជ័យ និងជាសញ្ញាណមួយដ៏ល្អ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីសហព័ន្ធកីឡាចំបាប់កម្ពុជា បានទទួលបទពិសោធន៍ល្អៗជាច្រើន ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ កាលពីថ្មីៗនេះ។

សូមបញ្ជាក់៖ ការប្រកួតបានបញ្ចប់នៅថ្ងៃទី២៩ ខែមករានេះ ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ការប្រកួតនេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៩៦នាក់ មកពី១០សមាគម ក្លិប និងក្រសួង ប្រកួតលើ ១៦ប្រភេទ វិញ្ញាសារ។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner