ការស្ទង់មតិមួយនៅថៃបង្ហាញថា មិនមានភាពខុសគ្នា រវាងលោក ប្រាយុទ្ធ និង លោកប្រាវីដ

បាងកក៖ អ្នកបោះឆ្នោតនៅប្រទេសថៃមើលឃើញថា មិនខុសគ្នាទេ រវាងលោក ប្រាយុទ្ធ (Prayut) នាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងលោក ប្រាវីដ Prawit បេក្ខភាពនាយករដ្ឋមន្ត្រីនៃបក្សកាន់អំណាច សម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ។

ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (Nida) កាលពីពេលថ្មីៗនេះ បានបង្ហាញថា អ្នកបោះឆ្នោតមិនមើលឃើញពីភាពខុសប្លែកគ្នា រវាងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងលោក ប្រាវីដ វង្សស៊ូវ៉ាន (Prawit Wongsuwan) ដែលទើបត្រូវបានគណបក្សដឹកនាំប្រទេស តែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីនោះ។

ការស្ទង់មតិនេះបានដាក់សំនួរចំហរ ដោយសួរអ្នកឆ្លើយសំណួរចំនួន ១៣១០នាក់ ថាតើពួកគេមានអារម្មណ៍យ៉ាងណាចំពោះការប្រកួតប្រជែងរវាង លោក ប្រាវីដ និងលោកប្រាយុទ្ធ។ ការស្ទង់មតិត្រូវបានធ្វើឡើងតាមទូរស័ព្ទ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមករា ហើយអ្នកឆ្លើយសំណួរអាចជ្រើសរើសចម្លើយច្រើនជាងមួយ។

លទ្ធផលថា ៤៦.៥៦% បង្ហាញថា មិនមានភាពខុសគ្នារវាង លោក ប្រាវីដ និង លោក ប្រាយុទ្ធ ខណៈដែលពួកគាត់ គ្រាន់តែប្រកួតប្រជែង ផ្នែកនយោបាយ , ២៨.៩៣% គឺមិនមានភាពជាសត្រូវអចិន្ត្រៃយ៍ ឬមិត្ត នៅក្នុងនយោបាយទេ។ រីឯ ២០.៥៣%គឺការប្រកួតប្រជែងបន្ថែមពណ៌ ដល់លទ្ធិប្រជាធិបតេយ្យ៕ ប្រភពពី The Nation ប្រែសម្រួលដោយ ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner