អធិការបតីអាល្លឺម៉ង់ថ្កោលទោសការរត់ប្រណាំងប្រជែងគ្នា ដើម្បីបញ្ជូនយន្តហោះចម្បាំងឱ្យអ៊ុយក្រែន

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ជាថ្មីម្តងទៀត បានប្រកាសប្រឆាំងនឹងការទាមទារនៅក្នុងប្រទេសអាល្លឺម៉ង់ និងពីមន្ត្រីអ៊ុយក្រែន សម្រាប់ជំនួយយន្តហោះចម្បាំង ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ហើយគាត់ជំរុញឱ្យលោកខាងលិចឈប់រត់ប្រណាំងប្រជែងគ្នា ក្នុង “សង្រ្គាមដេញថ្លៃ” ដើម្បីបញ្ជូនអាវុធទំនើបឱ្យអ៊ុយក្រែន។

លោក សូលស៍ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ ថាកស្ពីហ្គែល នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុនថា ការពិតយើងទើបតែធ្វើការសម្រេចចិត្តលើការបញ្ជូនរថក្រោះ ហើយការជជែកដេញដោលបន្ទាប់ គឺយន្តហោះចម្បាំងកំពុងកើតឡើងនៅអាល្លឺម៉ង់ ដែលវាហាក់បីដូចជាមិនសមហេតុផល និងធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តរបស់ប្រជាជនចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល។ ខ្ញុំត្រឹមអាចផ្ដល់យោបល់ប្រឆាំងនឹងការរត់ប្រណាំងប្រជែងគ្នា ដើម្បីបញ្ជូនអាវុធឱ្យអ៊ុយក្រែន។

ការអត្ថាធិប្បាយបែបនេះរបស់លោក សូលស៍ ធ្វើឡើងបន្ទាប់អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក អាន់ឌ្រី មែលនីគ បានជំរុញអាល្លឺម៉ង់ឱ្យបញ្ជូនយន្តហោះប្រយុទ្ធ ថូណាដូ (Tornado) រាប់សិបគ្រឿងរបស់ខ្លួនដល់អ៊ុយក្រែន ហើយក៏បានអំពាវនាវសហគមន៍អន្តរជាតិឱ្យចូលរួម “សម្ព័ន្ធយន្តហោះចម្បាំង” សម្រាប់ប្រទេសរបស់គាត់ផងដែរ៕ ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner