អ្នកលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានឃុំខ្លួន ដាក់ពន្ធនាគារព្រៃស.ម២ ករណីចាយសែកស្អុយ ៥ ០០០ដុល្លារអេមេរិក

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរសាលាដំ បូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួស្រីស្អាតលក់ផលិតផលតាមអនឡាញដាក់ពន្ធនាគារព្រៃ”ម២”ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.យោងតាមបញ្ញតិមាត្រា ២០៣ មាត្រា ២០៤ មាត្រា ២០៥ និង មាត្រា២០៦ នៃក្រមព្រហ្មទណ្ឌ ។

ស្រីស្អាតម្នាក់នេះត្រូវបានកម្លាំងសមត្តកិច្ចកង រាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ពាក់ពន្ធករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.ពោលគឺចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ”ប្រមាណ ៥ ០០០ដុល្លាអាមេរិក ។ ជនសង្ស័យឈ្មោះ សល់ ស្រីនៀត ភេទស្រី អាយុ២៥ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេ ខ១៤ ៦ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំ ពេញ ។

ដើមចមនៃការឃាត់ខ្លួនស្ត្រីអាជីវករខាងលើនេះ ត្រូវបានគេដឹងថា ក្រោយពីសមត្តកិច្ចទទួលបានពាក្យបណ្តឹងពីម្ចាស់បំណុលដែលមានគណនីអាខោនហ្វេសប៊ុកឈ្មោះ Toto Mini ទើបត្រូវសមត្តកិច្ចជំនាញកងរាជអាវុធហត្ថបានចេញលិខិតកោះហៅជនសង្ស័យឲ្យចូលខ្លួន ដើម្បីឆ្លើយបំភ្លឺលើការចោទប្រកាន់នោះ ហើយជនសង្ស័យក៏ចិត្តសឿងបឿងដែរ និងគោរពទៅតាមពាក្យសន្យាថា(នាងខ្ញុំ សល់ ស្រីនៀត បានខ្ខីប្រាក់ពីដើមបណ្តឹងចំនួន ៥ ០០០ដុល្លារក្នុងរយៈពេល១សប្តារ្ត៍ អញ្ចឹងបើក្នុង១សប្តារ្ត៍នេះនាងខ្ញុំអត់សងឬក៏មានការគេចវេសអីផ្សេងៗ បងប្រុសដើមបណ្តឹង អាចមានសិទ្ធិយកសម្លេងក្នុងវីដេអូនេះ ទៅផុសឬអាចប្តឹងផ្តល់នាងខ្ញុំតាមផ្លូវច្បាប់បាន) ។ ដូច្នោះចម្លើយរបស់ជនសង្ស័យពិតជាពាក់ពន្ធ ក្នុងការប្រព្រឹត្តអំពើដូចចោទប្រកាន់ខាងលើនោះមែន សមត្តកិច្ចមន្ត្រីនគរបាលយុត្តិធម៍ ក៏បានស្នើសុំគោលការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ។

អង្គហេតុក្នុងពាក្យបណ្តឹងបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ សល់ ស្រីនៀត បានទៅអង្វរករសុំខ្ចីប្រាក់ពីដើមបណ្តឹង “ធ្លាប់ខ្ចីជាញឹកញាប់មកហើយព្រោះជាមនុស្សធ្លាប់រាប់អានគ្នា” ដើម្បីយកមកប្រកបមុខរបររកស៊ី ដែលកន្លងមក ខ្ចីសងៗ ប៉ុន្តែលើកនេះខ្ចី ៥ ០០០ ដុល្លារ សន្យាសងគ្រប់ចំនួនវិញក្នុង១សប្តារ្ត៍ ទីបំផុតសងសែកស្អុយ២ សន្លឹក ជាមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ដែលខាងធនាគារបានបញ្ចាក់យ៉ាងច្បាស់លាស់ ។ ទង្វើរបស់ជនសង្ស័យបានប្រព្រឹត្ត ដូចរៀប រាប់ខាងលើខាងនេះហើយ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅសមត្តកិច្ចកងរាជអាវុធហត្ថ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះ ។

សំណុំរឿងនេះបានស្ថិតនៅព្រះរាជអាជ្ញារង “ប្រចាំការ” តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងបន្តការស៊ើបសួររហូតដល់រសៀលថ្ងៃទី២៩ ខែមករា ទើបសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន រួចតំណាងអយ្យការបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធគារជាបណ្តោះអាសន្ន ។

អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺ ក្រោយ ពេលតុលាការ សម្រេចចេញដីកាឃុំខ្លួនជនសង្ស័យឈ្មោះ សល់ ស្រីនៀត មានអតិថិជនជាច្រើននាក់ បាននឹងកំពុងត្រៀមដាក់ពាក្យបណ្តឹងបន្ថែមទៅលើបុគ្គលរូបនេះ ដែលបានជំពាក់លុយគេរហូតទៅដល់រាប់សិបម៉ឺនដុល្លារ ហើយខាងលើនេះគ្រាន់តែជាពាក្យបណ្តឹងរបស់ម្ចាស់គណនីអាខោនហ្វេសប៊ុកឈ្មោះ Toto Mini មួយតែប៉ុណ្ណោះ គឺនៅមានឈ្មោះ គណនីហ្វេប៊ុកជាបន្តបន្ទាប់ទៀត កំពុងរួមគ្នាប្តឹងឈ្មោះ សល់ ស្រីនៀត ដែលជនកុហកបោកប្រាស់លើទំនុកចិត្ត អ្នកដ៏ទៃម្ដងហើយម្ដងទៀតនោះ៕ ដោយ៖ ប៊ុនធី និងភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner