គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បេីកកិច្ចប្រជុំស្តីពី ការពង្រឹង និងជំរុញលើការងារចំបាច់មួយចំនួន

ភ្នំពេញ៖ មន្ទីរគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំស្តីពី ការពង្រឹង និងជំរុញលើការងារចំបាច់មួយចំនួន។

ក្នុងកិច្ចប្រជុំនោះ ក្រោមអធិបតីភាពលោក ក្រូច ផាន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ លោក ស៊ឹម ភុំ អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខណ្ឌ
ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរគណបក្សខណ្ឌ លោកប្រធាន-អនុប្រធានគណៈចាត់តាំងគណបក្សខណ្ឌ លោកអនុប្រធានគណៈត្រួតពិនិត្យគណបក្សខណ្ឌ លោក-លោកស្រីប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៧ និងលោក-លោកស្រីអនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ជាចៅសង្កាត់ផងដែរ ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner