ពិធីសម្ពោធសមិទ្ធផលនានា និង បញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តមហាកុសលចេតនារាម ក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ សមិទ្ធផលនានា និង ព្រះវិហារថ្មី ក្នុងវត្តមហាកុសលចេតនារាម ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើពិធីបញ្ចុះខណ្ឌសីម៉ា និង សម្ពោធឆ្លងសមិទ្ធផលនានាដាក់ឱ្យប្រើប្រាស់ នៅព្រឹក ថ្ងៃទី ៣០ខែមករាឆ្នាំ២០២៣ប្រព្រឹត្ត
ទៅក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិកាក្រសួងសាធារណការនិងដឹកជញ្ជូន ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៣ ឯកឧត្តម តូច ចាន់កុសល អាជ្ញាធរមូលដ្ឋាន និង ប្រជាពុទ្ធបរិស័ទ បានឯកភាពគ្នាដាក់ពាក្យស្នើសុំបង្កើតសាលាបុណ្យទៅជាអាស្រម ឌីយ៉ាណែតកុសលរាម ។ ព្រះគ្រូចៅធិការ លោកអាចារ្យ គណៈកម្មការអាស្រម បានសហការជាមួយអាជ្ញាធរបាន ដាក់ពាក្យស្នើសុំទៅក្រសួងធម្មការ និងសាសនា ដើម្បីប្រែក្លាយអាស្រមទៅជាវត្តវិញ និងទទួលបានប្រកាសស្តីពីការអនុញ្ញាតឲ្យផ្ទេរពីអាស្រមទៅជា វត្តមហាកុសលចេតនារាម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ហើយបានកសាងជាបន្ត
បន្ទាប់រហូតដល់ពេលនេះ ។

ព្រះវិហារដ៏ស្កឹមស្កៃថ្មី និង សមិទ្ធិផលថ្មីៗជាច្រើនក្នុងវត្តនេះបានចំណាយថវិកាអស់ប្រមាណជាង ២៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដែល បានការចូលរួមបរិច្ចាគជាច្រើនពី ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន រួមនិងប្រជាពុទ្ធិបរស័ទ្ធ បានធ្វើឱ្យសមិទ្ធផលក្នុងវត្តនេះមានការរីកចម្រើនជាបន្តបន្ទាប់តែម្តង ។

ឯកឧត្តម តូច ចាន់កុសល មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានធ្វើឱ្យប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់ ដោយបានអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព មានស្ថិរភាព មានសន្តិសុខ សណ្តាប់ធ្នាប់មានការគោរពសិទ្ធិមនុស្ស មិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ ស្របតាម គោលការណ៍នៃលទ្ធិ
ប្រជាធិបតេយ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង បងប្អូនប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មគាំទ្ររាជរដ្ឋាភិបាល និងអនុវត្គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលបានធ្វើឲ្យប្រជាពលរដ្ឋ បានរស់នៅដោយភាពសុខដុមរមនា និងមានការអភិវឌ្ឍ រីកចម្រើនយ៉ាងធំធេងលើគ្រប់វិស័យ។

គណអធិបតីបានកាន់ខ្សែបូរណ៍ សម្ពោធសមិទ្ធផលនានាក្នុងវត្ត និង កាត់ឫសសីមាព្រះវិហារថ្មី ក្នុងវត្តមហាកុសលចេតនារាមដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ៕សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner