ប្រមុខ អ.ស.ប. ថ្លែង គាំទ្រ លទ្ធិ ប្រជាធិបតេយ្យ នៅ មីយ៉ាន់ម៉ា

ណៃពិដោ:
ពីរឆ្នាំ ក្រោយ យោធា មីយ៉ាន់ម៉ា ធ្វើ រដ្ឋ ប្រហារ ដណ្ដើម អំណាច អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស កាល ពី ថ្ងៃ ចន្ទ បាន សម្តែង ការ គាំទ្រ លើ ការ ប្រកាន់ លទ្ធិ ប្រជាធិបតេយ្យ របស់ ប្រជាជន មីយ៉ាន់ម៉ា ហើយ បាន ព្រមាន ថា ការ បោះ ឆ្នោត ដែល ក្រុម យោធា គ្រោង ទុក ចំ ពេល មាន ការ បង្ក្រាប លើ ជន ស៊ីវិល និង មេដឹក នាំ នយោបាយ មាន ហានិភ័យ កាន់ តែ ធ្ងន់ ធ្ងរ ឡើង ដល់ អស្ថិរភាព ។
នេះ បើ តាម ការ ចុះ ផ្សាយ របស់ ទីភ្នាក់ងារ សារព័ត៌មាន AP ដែល ស្រង់ សម្ដី អ្នក នាំ ពាក្យ អ.ស.ប. លោក ស្ទេផាន ឌូចារីក ( Stephane Dujarric) នៅ ថ្ងៃ អង្ការ ទី ៣១ ខែ មករា នេះ ។

លោក ឌូចារីក បាន ថ្លែង ថា លោក អគ្គលេខាធិការ ហ្គូទែរ៉េស បាន ថ្កោល ទោស យ៉ាង ដាច់ អហង្កា ចំពោះ គ្រប់ ទម្រង់ នៃ អំពើ ហិង្សា នៅ មីយ៉ាន់ម៉ា ខណៈ វិបត្តិ ក្នុង ប្រទេស នេះ កាន់ តែ យ៉ាប់ យ៉ឺន ហើយ ធ្វើ ឱ្យ មាន ផល ប៉ះ ពាល់ ធ្ងន់ ធ្ងរ ក្នុង តំបន់ ។

គួរ រំឭក ថា ក្រុម យោធា បាន ធ្វើ រដ្ឋ ប្រហារ ដណ្ដើម អំណាច នៅ ថ្ងៃ ទី ០១ កុម្ភៈ ឆ្នាំ ២០២១ ពី រដ្ឋាភិបាល ជាប់ ឆ្នោត របស់ លោក ស្រី អ៊ុង សាន ស៊ូជី ដោយ ចាប់ ខ្លួន អ្នក នយោបាយ រូប នេះ និង សមាជិក កំពូល នៃ គណបក្ស សម្ព័ន្ធ ជាតិ ដើម្បី ប្រជាធិបតេយ្យ ដែល កំពុង គ្រប់ គ្រង នា ពេល នោះ ក្រោយ ឈ្នះ ការ បោះ ឆ្នោត ភ្លូក ទឹក ភ្លូក ដី នៅ ខែ វិច្ឆិកា ឆ្នាំ ២០២០។
ក្រោយ រដ្ឋ ប្រហារ កង កម្លាំង សន្តិសុខ បាន ធ្វើ ការ បង្ក្រាប យ៉ាង ហិង្សា ទ្រង់ ទ្រាយ ធំ លើ ការ ប្រឆាំង នឹង អំណាច យោធា ដោយ សម្លាប់ មនុស្ស ជិត ២ ៩០០ នាក់ និង ចាប់ ខ្លួន មនុស្ស ១៧ ០០០ នាក់ ផ្សេង ទៀត ដែល ចូល រួម ក្នុង ការ តវ៉ា គាំទ្រ លទ្ធិ ប្រជាធិបតេយ្យ ។ នេះ បើ តាម តួលេខ របស់ សមាគម ជំនួយ សម្រាប់ អ្នក ទោស នយោបាយ ដែល ជា អង្គការ ក្រៅ រដ្ឋាភិបាល មីយ៉ាន់ម៉ា ។
ការ បង្ក្រាប យ៉ាង សាហាវ ក្រោម ការ ដឹក នាំ របស់ ក្រុម យោធា បាន បង្ក ឱ្យ មាន ការ តស៊ូ ប្រដាប់ អាវុធ នៅ តាម តំបន់ ជា ច្រើន ក្នុង ប្រទេស ហើយ រដ្ឋាភិបាល យោធា បាន ចាត់ ទុក អង្គការ ធំ ៗ ដែល ប្រឆាំង នឹង របប សឹក របស់ ខ្លួន ថា ជា ក្រុម «ភេរវករ »។
កាល ពី ថ្ងៃ សុក្រ សប្ដាហ៍ មុន ក្រុម យោធា បាន អនុម័ត ច្បាប់ ថ្មី ស្តី ពី ការ ចុះ ឈ្មោះ គណបក្ស នយោបាយ ដែល រង ការ រិះ គន់ ថា នឹ ង ធ្វើ ឱ្យ មាន ការ លំបាក សម្រាប់ ក្រុម ប្រឆាំង ក្នុង ការ ប្រកួត ប្រជែង ជាមួយ បេក្ខជន ដែល គាំទ្រ ដោយ ក្រុម យោធា ក្នុង ការ បោះឆ្នោត សកល គ្រោង ធ្វើ នៅ ឆ្នាំ នេះ ។
ជុំ វិញ បញ្ហា នេះ ផង ដែរ នាយិកា ប្រចាំ តំបន់ អាស៊ី នៃ អង្គការ ឃ្លាំ មើល សិទ្ធិ មនុស្ស លោក ស្រី Elaine Pearson បាន ថ្លែង ក្នុង សេចក្ដី ថ្លែង ការណ៍ ចេញ ផ្សាយ នៅ ថ្ងៃ អង្គារ ថា ៖ « របប យោធា មីយ៉ាន់ម៉ា បាន គ្រាប់ គ្រង របស់ អស់រយៈ ពេល ២ ឆ្នាំ ចាប់ តាំង ពី រដ្ឋ ប្រហារ ដែល ធ្វើ ឱ្យ មាន ការ រួប រួម ធ្វើ អំពើ ឃោរ ឃៅប្រ ឆាំង នឹង ប្រជាជន មីយ៉ាន់ម៉ា ដែល ស្មើ នឹង ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្ស ជា តិ និង ឧក្រិដ្ឋកម្ម សង្គ្រាម » ។
លោក ស្រី បន្ត ថា ៖ « ជំនួស ឱ្យ ការ បន្ត ជាមួយ នឹង ការ បោះ ឆ្នោត ក្លែង ក្លាយ ដែល ជៀស មិន រួច នៅ ក្នុង ខែ សីហា មេយោធា មីយ៉ាន់ម៉ា គួរ តែ ប្រឈម មុខ នឹង ផល វិបាក អន្តរជាតិ ចំពោះ ឧក្រិដ្ឋកម្ម របស់ ពួក គេ » ។
លោក ស្រី Pearson បាន បន្ត ថា ៖ « របប យោធា មីយ៉ាន់ម៉ា កំពុង ព្យាយាម បង្កើត ភាព ជឿ ជាក់ តាម រយៈ ចលនា នៃ ការ បោះ ឆ្នោត ដែល សហគមន៍ អន្តរជាតិ មិន គួរ រង ការ បោក បញ្ឆោត ឱ្យ ទទួល ស្គាល់ ការ បោក ប្រាស់ នេះ ទេ »។
លោក ស្រី បន្ត ថា ៖ « អ្នក មិន អាច រៀប ចំ ការ បោះ ឆ្នោត ដោយ សេរី និង យុត្តិធម៌ បាន ទេ នៅ ពេល អ្នក បដិសេធ រាល់ សិទ្ធិ ជា មូលដ្ឋាន របស់ ប្រជាជន ហើយ បិទ ឬ ដក សិទ្ធិ អ្នក នយោបាយ ប្រឆាំង » ។
ឆ្លៀត ក្នុង ឱកាស នេះ លោក ស្រី បន្ត អំពាវ នាវ ឱ្យ សហគមន៍ អន្តរជាតិ បន្ត រឹត បណ្ដឹង លើ ក្រុម យោធា តាម រយៈ ទណ្ឌកម្ម និង ការ កាត់ ផ្ដាច់ ប្រភព ហិរញ្ញវត្ថុផ្សេង ៗ ដែល បម្រើ ឱ្យ អំពើ ហិង្សា របស់ ក្រុម យោធា ។
ស្រដៀង គ្នា នេះ ដែរ លោក ហ្គូទែរ៉េស មាន ការ ព្រួយ បារម្ភ ចំពោះ ចេតនា ដែល បាន បញ្ជាក់ របស់ យោធា ក្នុង ការ រៀប ចំ ការ បោះឆ្នោត ចំ ពេល មាន ការ ទម្លាក់ គ្រាប់ បែក ពី លើ អាកាស និង ការ ដុត ផ្ទះ ជន ស៊ីវិល រួម ជាមួយ នឹង ការ ចាប់ ខ្លួន ដែល កំពុង បន្ត ការ បំភិត បំភ័យ និង ការ បៀត បៀន មេ ដឹក នាំ នយោបាយ តួអង្គ សង្គម ស៊ីវិល និង អ្នក កាសែត ។
នេះ បើ តាម ការ ឱ្យ ដឹង របស់ លោក ឌូចារីក ដែល បន្ត ថា ៖ « ដោយសារ គ្មាន លក្ខខណ្ឌ ដែល អនុញ្ញាត ឱ្យ ប្រជាជន មី យ៉ាន់ ម៉ា អនុវត្ត សិទ្ធិ នយោបាយ ដោយ សេរី ការ បោះឆ្នោត ដែល គ្រោង ឡើង នេះ នឹង ធ្វើ ឱ្យ អស្ថិរភាព កាន់ តែ ធ្ងន់ ធ្ងរ » ។

អ្នក នាំ ពាក្យ ដដែល និយាយ បន្ថែម ថា លោក ហ្គូទែរ៉េស បន្ត ឈរ ក្នុង សាមគ្គី ភាព ជាមួយ ប្រជាជន មីយ៉ាន់ម៉ា និង គាំទ្រ សេចក្តី ប្រាថ្នា ប្រជាធិបតេយ្យ របស់ ពួក គេ សម្រាប់ សង្គម ដែល រួម បញ្ចូល សន្តិភាព និង យុត្តិធម៌ និង ការ ការពារ សហគមន៍ ទាំង អស់ រួម ទាំង ជន ជាតិ រ៉ូហ៊ីងយ៉ា ផង ដែរ ។
គួរ គូស បញ្ជាក់ ផង ដែរ ថា ការ រើស អើង លើ ជា ជាតិ រ៉ូហ៊ីងយ៉ា កាន់ សាសនា អ៊ិស្លាម នៅ មីយ៉ាន់ម៉ា ដែល រួម មាន ទាំង ការ បដិ សេធ មិន ឱ្យ ទទួល បាន សញ្ជាតិ និង សិទ្ធិ ជា ច្រើន ទៀត បាន ផ្ទុះ ឡើង នៅ ខែ សីហា ឆ្នាំ ២០១៧ ពោល គឺ នៅ ពេល ដែល យោធា មីយ៉ាន់ម៉ា ចាប់ ផ្តើម នូវ « យុទ្ធនាការ បោស សម្អាត» នៅ ភាគ ខាង ជើង នៃ រដ្ឋ រ៉ាឃីន ដើម្បី ឆ្លើយ តប ទៅ នឹង ការ វាយ ប្រហារ លើ ប៉ូលិស និង ឆ្មាំ ព្រំដែន ដោយក្រុម សកម្មប្រយុទ្ធ ជន ជាតិ រ៉ូហ៊ីងយ៉ា ។
យុទ្ធនាការ ដ៏ ឃោឃៅ របស់ ក្រុម យោធា បាន បង្ខំ ឱ្យ ជន ជាតិ រ៉ូហ៊ីងយ៉ា ជាង ៧០០ ០០០ នាក់ ភៀស ខ្លួន ទៅ ប្រទេស បង់ក្លាដែស ខណៈ យោធា មីយ៉ាន់ម៉ា រង ការ ចោទ ប្រកាន់ ថា បាន ប្រព្រឹត្តការរំលោភ និង ការ សម្លាប់ រង្គាល និង ដុត ផ្ទះ រាប់ ពាន់ ខ្នង របស់ ពួក គេ ។
កាល ពី ខែ មករា ឆ្នាំ ២០២០ តុលាការ យុត្តិធម៌ អន្តរជាតិ ដែល ជា តុលាការ កំពូល របស់ អង្គការ សហប្រជា ជាតិ បាន បញ្ជា ឱ្យ មីយ៉ាន់ម៉ា ប្រឹង អស់ ពី សមត្ថភាព ដើម្បី ទប់ ស្កាត់ អំពើ ប្រល័យ ពូជ សាសន៍ ប្រឆាំង នឹង ជន ជាតិ រ៉ូហ៊ីងយ៉ា ។ មុន ការ បញ្ជា នេះ គណៈកម្មការ ឯករាជ្យ មួយ ដែល បង្កើត ឡើង ដោយ រដ្ឋាភិបាល មីយ៉ាន់ម៉ា បាន សន្និដ្ឋាន ថា មាន ហេតុ ផលដែល ថា កង កម្លាំង សន្តិសុខ បាន ប្រព្រឹត្ត ឧក្រិដ្ឋកម្ម សង្គ្រាម ប្រឆាំង នឹង ជន ជាតិ រ៉ូហ៊ីងយ៉ា ប៉ុន្តែ វា មិន មែន ជា អំពើ ប្រល័យ ពូជ សាសន៍ នោះ ទេ ។
ក្រៅ ពី ការ ថ្កោល ទោស អំពើហិង្សា ក៏ ដូច ជា សម្ដែង ការ គាំទ្រ លទ្ធិប្រជាធិបតេយ្យ ក្នុង ប្រទេស មីយ៉ាន់ម៉ា លោក ហ្គូទែរ៉េស ក៏ បាន ស្វាគមន៍ ចំពោះ សេចក្ដី សម្រេច ចិត្ត ស្ដី ពី មីយ៉ាន់ម៉ា របស់ ក្រុម ប្រឹក្សា សន្តិសុខ អ.ស.ប. កាល ពី ខែ ធ្នូ ឆ្នាំ មុន ដែល ទាមទារ ឱ្យ បញ្ចប់ អំពើ ហិង្សា ក្នុង ប្រទេស នេះជា បន្ទាន់ ជំរុញ ឱ្យ មាន ការ ដោះ លែង អ្នក ទោស ដែល ត្រូវ បាន ឃុំ ខ្លួន ទាំង បំពាន ទាំង អស់ រួម ទាំង លោក ស្រី អ៊ុង សានស៊ូជី ហើយ ស្តារ ស្ថាប័ន ប្រជាធិបតេយ្យ ឡើង វិញ ។
សេចក្ដី សម្រេច នោះ បានអំពាវ នាវ ឱ្យ ភាគី ប្រឆាំង បន្ត ការ សន្ទនា និង ការ ផ្សះ ផ្សា ហើយ ជំរុញ ឱ្យ ភាគី ទាំង អស់ គោរព សិទ្ធិ មនុស្ស សេរីភាព ជា មូលដ្ឋាន និង នីតិ រដ្ឋ ។ លោក ឌូចារីក បាន លើក ឡើង ថា លោក ហ្គូទែរ៉េស ចាត់ ទុក សេចក្ដី សម្រេច នេះ ថា ជា ជំហាន ដ៏ សំខាន់ និង គូស បញ្ជាក់ ពី ភាព បន្ទាន់ សម្រាប់ ការ ពង្រឹង ឯកភាព ជា អន្តរជាតិ ៕

ដោយ:ហួន ឌីណា

ads banner