រថយន្តក្រុងធ្លាក់ពីលើច្រាំងថ្ម សម្លាប់មនុស្សយ៉ាងតិច ២៤នាក់ នៅប្រទេសប៉េរូ

លីម៉ា៖ យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់នៅភាគខាងជើងប្រទេសប៉េរូ បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរ ៦០នាក់ បានធ្លាក់ពីលើច្រាំងថ្ម កាលពីចុងសប្តាហ៍ នេះបើតាមប៉ូលីសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ទីភ្នាក់ងារត្រួតពិនិត្យការដឹកជញ្ជូនរបស់ប្រទេសប៉េរូ (SUTRAN) បានបញ្ជាក់ពីការធ្លាក់ តាមរយៈសេចក្តីថ្លែងការណ៍មួយ ដោយមិនបានផ្តល់ចំនួនអ្នកស្លាប់ ឬរបួសនោះទេ។

ប្រភពបន្តថា សោកនាដកម្មដែលពាក់ព័ន្ធនឹងឡានក្រុងរបស់ក្រុមឯកជនមួយ បានកើតឡើងនៅក្នុងស្រុក អែល អាល់តូ (El Alto) ភាគខាងជើងនៃប្រទេសប៉េរូ កាលពីថ្ងៃសៅរ៍។

ប្រភពបានបន្ថែមថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា ឡានក្រុងហាក់ដូចជាមានការត្រួតពិនិត្យសុវត្ថិភាព និងការធានារ៉ាប់រងគ្រោះថ្នាក់។

គ្រោះថ្នាក់ចរាចរណ៍ គឺជារឿងធម្មតា នៅក្នុងប្រទេសប៉េរូ ដោយមានអ្នកបើកបរជាច្រើនធ្វើប្រតិបត្តិការយានយន្តនៅលើផ្លូវមិនច្បាស់លាស់ និងដោយគ្មានការបណ្តុះបណ្តាលត្រឹមត្រូវ។ កាលពីឆ្នាំ ២០២១ មនុស្ស ២៩ នាក់បានស្លាប់នៅពេលដែលរថយន្តក្រុងបានធ្លាក់ពីលើផ្លូវហាយវេនៅតំបន់ភ្នំ អេនដេស (Andes)៕ ប្រភភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner