ប៉ាគីស្ថាន៖ ការបំផ្ទុះធ្វើអត្តឃាតនៅវិហារសាសនាអ៊ិស្លាម សម្លាប់មនុស្សជិត ៦០ នាក់
អ៊ីស្លាម៉ាបាដ៖ ការបំផ្ទុះធ្វើអត្តឃាតក្នុងវិហារសាសនាអ៊ិស្លាម មួយ កន្លែងក្នុងទីក្រុង Peshawar នៃប្រទេសប៉ាគីស្ថាន ដែលមាន មនុស្សចូ លរួមអធិស្ឋានណែនតាន់តាប់ កាលពីរសៀលថ្ងៃចន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩ នាក់ ដែលក្នុងនោះមាន ២៧ នាក់ជាមន្រ្តីប៉ូលីស។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារ រ៉យ ទ័រ ដែលស្រង់ទិន្នន័យពីអាជ្ញាធរប៉ាគីស្ថានគិតត្រឹម ព្រឹកថ្ងៃ អង្គារទី៣១ ខែមករា នេះ។
អាជ្ញាធរប៉ាគីស្ថានអះអាងថា ជនធ្វើអត្តឃាតប្រហែលជាបានឆ្លងកាត់ របាំងជាច្រើនដែលត្រួតពិនិត្យដោយកងកម្លាំងសន្តិសុខ ដើម្បីចូល ទៅបរិវេណ «តំបន់ក្រហម» ដែលមានវិហារអ៊ិស្លាម កន្លែងស្នាក់នៅ របស់ ប៉ូលិស និងការិយាល័យប្រឆាំងភេរវកម្ម នាភាគពាយ័ព្យនៃ ទីក្រុង Peshawar។
មេប៉ូលិសនៃទីក្រុង Peshawar លោក Ijaz Khan បានថ្លែងប្រាប់ រ៉យទ័រថា ៖ «វាគឺជាការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត»។ លោកថា នៅពេលការបំផ្ទុះកើតឡើង សាលវិហារមានអ្នកចូលរួមរហូតដល់ទៅ ៤០០ នាក់ ដែលជាហេតុនាំឱ្យមានអ្នករងរបួសរហូតដល់ ១៧០ នាក់ ដែលក្នុងនោះភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការផ្ទុះនេះបានធ្វើឱ្យជាន់ខាងលើនៃវិហារបាក់ចុះ ដែលធ្វើឱ្យអ្នក ចូលថ្វាយបង្គំក្នុងវិហាររាប់សិបនាក់ត្រូវជាប់ក្នុងគំនរបាក់បែក។ បើតាមរ៉យទ័រ ខ្សែអាត់ទូរទស្សន៍ពីកន្លែងកើតហេតុ បានបង្ហាញឱ្យ ឃើញក្រុមអ្នកជួយសង្រ្គោះបានកាត់តាមដំបូលដែលបាក់រលំដើម្បីចុះទៅក្រោម ជួលមនុស្សដែលជាប់នៅខាងក្នុង។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានថ្កោល ទោស ការវាយប្រហារនេះ ដោយថ្លែងថា ៖ «ទំហំនៃសោកនាដកម្មរបស់ មនុស្ស គឺមិនអាចនឹកស្មានដល់។ វាដូចជាការវាយប្រហារលើ ប៉ាគីស្ថាន។ ប្រទេសកំពុងជួបនូវភាពសោកសៅយ៉ាងខ្លាំងបំផុត។ ខ្ញុំគ្មានការសង្ស័យទេថា ភេរវកម្មគឺជាបញ្ហាប្រឈមផ្នែកសន្តិសុខជាតិ ដ៏ សំខាន់ បំផុតរបស់យើង»។
លោក Sharif គូសបញ្ជាក់ផងដែរ អ្នកណាម្នាក់ដែលកំណត់ គោលដៅ លើមូស្លីមក្នុងអំឡុងពេលអធិស្ឋាន មិនមានអ្វីពាក់ព័ន្ធ នឹងសាសនាអ៊ិស្លាមនោះទេ។
ក្រុមសកម្មប្រយុទ្ធក្នុងតំបន់ Tehreek-e-Taliban Pakistan (TTP) ដែលធ្វើការវាយប្រហារចំនួន ១៥០ ដងនៅប៉ាគីស្ថាន គិតតែក្នុងឆ្នាំ ២០២២ បានបដិសេធការទទួលខុសត្រូវ ដោយ អះអាងក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួនគ្មានជាប់ពាក់ព័ន្ធអ្វីនឹងការវាយ ប្រហារធ្វើអត្តឃាតនេះទេ។
ជាមួយគ្នានោះ គេក៏មិនទាន់ឃើញមានក្រុមណាមួយចេញមុខ ទទួល ខុសត្រូវដែរ ខណៈការវាយប្រហារចុងក្រោយនេះ ត្រូវបានគេមើល ឃើញ ថាជាការវាយប្រហារដ៏អាក្រក់បំផុតនៅទីក្រុង Peshawar ចាប់តាំងពីការបំផ្ទុះធ្វើអត្តឃាតពីក្រុមអាយស៊ីសលើវិហារអ៊ិស្លាមដូចគ្នានៅខែមីនាឆ្នាំមុន ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៨ នាក់៕
ដោយ៖ហួន ឌីណា
https://www.reuters.com/world/asia-pacific/blast-mosque-pakistans-peshawar-70-injured-2023-01-30/