ឯកឧត្តម ឃួង ស្រេង៖ សម្តេចតេជោ បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ សំដៅធ្វើយ៉ាងណាឱ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ ឯកឧត្តម ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជានិងជាប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ច្រើនណាស់ដើម្បីជាតិ មាតុភូមិ ហើយការលះបង់របស់សម្តេចមានគោលបំណងតែមួយគត់ គឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតីឱ្យរីកចម្រើន ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងបែបនេះ ក្នុងពិធីប្រកាសសាខាគណបក្សស្ថានីយទូរទស្សន៍ CTN .MYTV .CNC មានសមាជិកចំនួន ១០៩រូបនិងសាខាគណបក្សស្ថានីយ ទូរទស្សន៍ PNN មានសមាជិកចំនួន ៧៤រូប សរុបចំនួន ១៨៣រូប នារសៀលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ឯកឧត្តម ឃួ ង ស្រេង បន្តថាសមាជិកម្នាក់ជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត សមាជិកម្នាក់ៗ ត្រូវដឹងការពិត ពីអ្វីដែលគណបក្សប្រជាជនកម្ពុជាបានលះបង់ដើម្បីជាតិ មាតុភូមិនិងត្រូវហ៊ានស៊ូមតិដើម្បីបក្ស ។

ឯកឧត្តម ឃួ ង ស្រេង បន្តថា ក្នុងនាមសមាជិក សមាជិការបស់បក្សប្រជាជនកម្ពុជាត្រូវការពារសមិទ្ធផលរបស់សម្តេចតេជោ ដែលរកបានមកដោយលំបាក នោះគឺសន្តិភាព និងនាំគ្នាជួយផ្សព្វផ្សាយអំពីអំពើល្អរបស់សម្តេចតេជោ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងនិងយល់កាន់តែច្បាស់ ៕ ដោយ ថេត វិចិត្រ +ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner