ទីក្រុងកៀវប្រកាសពីកិច្ចប្រជុំកំពូលអ៊ុយក្រែន-សហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ

កៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេននី ស៉្មីហែល បានប្រកាសថា កិច្ចប្រជុំកំពូលជាមួយសហភាពអឺរ៉ុបនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីកៀវ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលនឹងបញ្ជូន “សញ្ញាដ៏មានអំណាចមួយ” ទៅកាន់ទីក្រុងមូស្គូ និងពិភពលោក ពោលគឺជិតមួយឆ្នាំបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួន។

នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេននី ស៉្មីហែល បានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋាភិបាលថា កិច្ចប្រជុំកំពូលអ៊ុយក្រែន-សហភាពអឺរ៉ុបនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីកៀវ នៅថ្ងៃទី៣ ខែកុម្ភៈនេះ ដោយគាត់បានហៅព្រឹត្តិការណ៍នេះថា “មានសារៈសំខាន់ខ្លាំងណាស់” សម្រាប់ការដេញថ្លៃរបស់ទីក្រុងកៀវ ដើម្បីចូលរួមជាមួយប្លុកអឺរ៉ុប។

លោកថា កិច្ចប្រជុំកំពូលនេះដែរ គឺជាសញ្ញាដ៏មានឥទ្ធិពលមួយសម្រាប់ទាំងដៃគូ និងសត្រូវ។ យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតថាតើអ្នកណាខ្លះនឹងចូលរួមពីខាងភាគីសហភាពអឺរ៉ុបនោះទេ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះក៏បាននិយាយផងដែរថា ព្រឹត្តិការណ៍សំខាន់មួយទៀត នឹងកើតឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលដែលការពិគ្រោះយោបល់រវាងរដ្ឋាភិបាលអ៊ុយក្រែន និងគណៈកម្មការអឺរ៉ុបនឹងប្រព្រឹត្តទៅជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់យើង។ អ៊ុយក្រែនទទួលបានឋានៈជាបេក្ខភាពសហភាពអឺរ៉ុបកាលពីខែមិថុនាឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner