ធ្លាក់យន្តហោះយោធានៅវៀតណាម ស្លាប់មនុស្សម្នាក់

ហាណូយ៖ យន្តហោះ Su-22 នៃកងពលលេខ ៩២១ របស់កងទ័ពអាកាសវៀតណាម បានជួបឧបទ្ទវហេតុ ពេលចុះចត នៅអាកាសយានដ្ឋាន Yen Bai ភាគខាងជើងប្រទេសវៀតណាម ដែលបណ្តាលឱ្យអ្នកបើកយន្តហោះបានស្លាប់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

នៅម៉ោង ១២ និង ០៩ នាទី ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា លោក Tran Ngoc Duy បានបើកយន្តហោះ ដែលជាវគ្គហ្វឹកហ្វឺន ហើយនៅម៉ោង ១២ និង២៧ នាទី ថ្ងៃត្រង់ ពេលចុះចត យន្តហោះបានជួបបញ្ហាតែម្តង។

អ្នកបើកយន្តហោះត្រូវបានបញ្ជាឱ្យលោតឆ័ត្រយោងចេញពីយន្តហោះ ប៉ុន្តែ គាត់បានព្យាយាមជួសជុលវាជំនួសវិញ។ ទីបំផុត យន្តហោះបានធ្លាក់ ហើយគាត់ក៏ស្លាប់។

ក្រសួងការពារជាតិបានអំពាវនាវឱ្យសាខាកងទ័ពអាកាស និងប្រឆាំងដែនអាកាស និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ដោះស្រាយផលវិបាក និងកំណត់មូលហេតុ។ យន្តហោះចម្បាំង Su-22 ដែលផលិតដោយសូវៀត បានដំណើរការ តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០៕ ប្រភពពី VNexpress ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner