អង្គភាពប្រឆាំងអំពើពុករលួយបង្ហាញពីលទ្ធផលជោគជ័យនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៨០ច្បាប់កាលពីថ្ងៃទីអង្គារទី៣១ខែមករា ឆ្នាំ ២០២៣ ។បើគិតត្រឹមថ្ងៃអង្គារ ទី៣១ នេះដែរ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ២២៦៤៥ច្បាប់ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា៖ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣ ហើយចំពោះក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ភាគរយ រួមមានដូចជា៖ ក្រសួង-ស្ថាប័នចំនួន 35 រួមមាន ៖ .គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត .ដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល . ធនាគារជាតិ នៃកម្ពុជា .ក្រុមប្រឹក្សាធម្មនុញ្ញ .ក្រសួងអភិវឌ្ឍន៍ជនបទ .ក្រសួងធនធានទឹក និងឧតុនិយម .ក្រសួង សាធារណការ និងដឹកជញ្ជូន .អាជ្ញាធរសវនកម្មជាតិ .ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច .ក្រសួងមុខងារសាធារណៈ .ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា .ក្រសួងរ៉ែ និងថាមពល .ក្រសួងទេសចរណ៍ , ក្រសួងសុខាភិបាល .ក្រសួងអប់រំ យុវជន និងកីឡា . ក្រសួងការងារ និងបណ្តុះបណ្តាល. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ .ស្ថាប័នប្រឆាំងអំពើពុករលួយ .ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ .ព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា .ក្រសួងយុត្តិធម៌ .ក្រសួងធម្មការ និងសាសនា .ក្រសួងកិច្ចការនារី .ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ .ក្រសួងបរិស្ថាន .ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា .ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ . ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ .ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ .ទីស្ដីការក្រសួងការពារជាតិ .ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃស៊ីវិល. រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងព័ត៌មាន ។

រាជធានី-ខេត្ត ចំនួន 25 ៖ .ខេត្តប៉ៃលិន .ខេត្តមណ្ឌលគិរី .ខេត្តកំពង់ស្ពឺ .ខេត្តពោធិ៍សាត់ .ខេត្តតាកែវ .ខេត្កកំពង់ចាម . ខេត្តសៀមរាប .ខេត្តត្បូងឃ្មុំ .ខេត្តកែប .ខេត្តក្រចេះ .ខេត្តបន្ទាយមានជ័យ .ខេត្តរតនគិរី .ខេត្ត កំពង់ឆ្នាំង .ខេត្តព្រះសីហនុ .ខេត្តកោះកុង .ខេត្តបាត់ដំបង .ខេត្តឧត្តរមានជ័យ .រាជធានីភ្នំពេញ .ខេត្ត ព្រៃវែង .ខេត្តកំពង់ធំ .ខេត្តស្វាយរៀង .ខេត្តកណ្តាល .ខេត្តស្ទឹងត្រែង .ខេត្តព្រះវិហារ .ខេត្តកំពត។

ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២៣ គឺអនុវត្តតាម “សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner