សិង្ហបុរីជាប់ចំណាត់ថ្នាក់ប្រទេសពុករលួយ តិចបំផុត ទី៥ ក្នុងឆ្នាំ២០២២

សាំងហ្គាពួរ៖ សិង្ហបុរីត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានអំពើពុករលួយតិចបំផុត ទី៥ នៅលើពិភពលោកក្នុងឆ្នាំ ២០២២ នេះបើយោងតាមសន្ទស្សន៍អំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ (CPI) នៃអង្គការប្រឆាំងអំពើពុករលួយ ចេញផ្សាយ កាលពីថ្ងៃ៣១ មករា។

ទោះបីជាយ៉ាងណាក៏ដោយ សិង្ហបុរីក៏ជាចំណាត់ថ្នាក់ទាបបំផុត ក្នុងរយៈពេល ៥ ឆ្នាំសម្រាប់ប្រទេសសិង្ហបុរី ដែលជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងឆ្នាំ ២០១៨ និង ២០២០ និងលេខ ៤ ក្នុងឆ្នាំ ២០១៩ និង ២០២១។
សិង្ហបុរីនៅតែជាប្រទេសអាស៊ីតែមួយគត់ដែលស្ថិត ក្នុងលំដាប់កំពូលទាំង ១០ ។

សន្ទស្សន៍នេះបានចាត់ថ្នាក់ប្រទេស និងដែនដីចំនួន ១៨០ ជុំវិញពិភពលោក ដោយកម្រិតនៃការយល់ឃើញរបស់ប្រទេសទាំងនោះ លើអំពើពុករលួយក្នុងវិស័យសាធារណៈ ដោយដាក់ពិន្ទុលើមាត្រដ្ឋានពី 0 (ពុករលួយខ្លាំង) ដល់ ១០០ (ស្អាតស្អំខ្លាំង)។

យ៉ាងណាក៏ដោយ អង្គការតម្លាភាពអន្តរជាតិ (CPI) បាននិយាយថា ស្ថានការណ៍ពុករលួយក្នុងប្រទេសសិង្ហបុរី «នៅតែស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងរឹងមាំ»៕ ប្រភពពី CNA ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner