គ.ជ.ប.នឹងដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសសកលឆ្នាំនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹង រៀបចំសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការដាក់ឱ្យប្រើប្រព័ន្ធ បច្ចេកវិទ្យាក្នុងដំណើរការរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។

តាមខ្លឹមសារនៃសេចក្តីព្រាងរបស់គ.ជ.ប.បង្ហាញថា ប្រព័ន្ធបច្ចេក វិទ្យាក្នុងដំណើរការរៀបចំបោះឆ្នោតរួមមានកម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខគជនឈរ ឈ្មោះ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យ ការ បោះឆ្នោតកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់និងបូកសរុបលទ្ធផល បោះឆ្នោត កម្មវិធីគ្រប់គ្រងសំណុំរឿងនិងរបាយការណ៍ពាក់ព័ន្ធ នឹងពាក្យបណ្ដឹង។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប. ថ្លែងថា ការរៀបចំ សេចក្តីព្រាងខាងលើនេះ ដោយសារតែការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ កន្លងមកនេះ គ.ជ.ប. បាន ដាក់ឱ្យប្រើប្រាស់កម្មវិធី បីដើម្បីគាំទ្រដល់ដំណើការបោះឆ្នោត ទទួលបានជោគជ័យ។លោកបន្តថា គ.ជ.ប. ក៏បន្តយកកម្មវិធីនេះ មកប្រើប្រាសសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៣ ទៀត ។ ក្នុងនោះ ក៏បានបន្ថែម កម្មវិធីគ្រប់គ្រង សំណុំ រឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹង។

ឯកឧត្តមបានថ្លែងថា « សម្រាប់ការបោះឆ្នោតជ្រើសរើស តាំង តំណាងរាស្ត្រនេះ គ.ជ.ប. នឹងដាក់ ឱ្យដំណើការកម្មវិធីបួន ។ កម្មវិធីទាំងនោះ នឹងផ្តល់សារសំខាន់ជួយដល់គណបក្ស នយោ បាយ រៀបចំបញ្ជីឈរឈ្មោះបោះឆ្នោត ធានាបាននូវភាពត្រឹមត្រូវ នូវញ្ជីបេក្ខជន ទាំងទិន្នន័យ អាយុ ភេទ និងថ្ងៃកំណើត និង ត្រឹមត្រូវតាកាលកំណត់ »។

លោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បាន បង្ហាញនូវការគាំទ្រចំពោះសេចក្តីពា្រងខាងលើនេះ ព្រោះវាបាន ឆ្លើយតបទៅនឹងសភាពការវិវឌ្ឍនៃគ.ជ.ប. និងពិភពលោក ។ ជាក់ស្តែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក៏គ.ជ.ប. ប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនរួចហើយដែរ។

លោកក្នុងនាមគណបក្សហ្វ៊ុនស៊ីនប៉ិចស្នើទៅគ.ជ.ប. ធ្វើយ៉ាង គ្រប់ គ្រងប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែប្រសើរឡើង និងមានភាព ងាយស្រួលទៅដល់ប្រជាពលរដ្ឋនិងគណបក្សនយោបាយយល់ដឹងពីការប្រើប្រាស់។មួយគ្នានេះ គណបក្សហ៊ុនស៊ីនប៉ិច នឹងចួលរួម រាល់សកម្មភាពនៃការបណ្តុះបណ្តាលរបស់គ.ជ.ប. ក្នុងការប្រើ ប្រាស់ បច្ចេកវិទ្យាទាំងនេះបាន៕
ដោយ៖យុទ្ធ វីរៈ

ads banner