ស្នងការរងរាជធានីភ្នំពេញ២រូប តំណាងឯកឧត្ដមស្នងការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៣

ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំការងារការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តសម្រាប់ខែបន្ត ដើម្បីពិភាក្សា ដោះស្រាយនូវរាល់បញ្ហាប្រឈម និងដកបទពិសោធន៍អនុវត្តការងារកន្លងមក ព្រមទាំងពង្រឹងការគោរពវិន័យនគរបាលជាតិ។

ក្នុងកិច្ចប្រជុំ មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុប្រធានផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, លោកនាយ-នាយរងការិយាល័យ, លោកនាយ-នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធចំណុះផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
មួយរយៈនេះ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តែងតែពង្រឹងកម្លាំង បង្កើនការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបទល្មើសប្រឆាំងសេដ្ឋកិច្ច ៕

ដោយ ៖ ប៊ុនធី និងភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner