រដ្ឋមន្រ្តីប្រតិភូ៖ កម្ពុជាពិតជាមានភ័ព្វសំណាង ដែលមានប្រមុខ រាជរដ្ឋាភិបាលដ៏ឆ្លាតវៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាពិតជាមានភ័ព្វសំណាងណាស់ ដែល មាន ប្រមុខរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ នាំឱ្យប្រទេសជាតិរក្សាបាននូវ សន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងរៀបចំដាក់ឱ្យមានការសិក្សា លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននៅក្នុងគ្រួសារក្រីក្រ ដោយការសិក្សានេះ នឹងទៅជាការពិតមួយនាចុងឆ្នាំនេះ ឬនៅ ដើមឆ្នាំក្រោយ។

ឯកឧត្តម ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខា ធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែង ដូចនេះ ក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ (DBST) ចំនួន មួយខ្សែ ប្រវែង ៦ ៣០០ម៉ែត្រ ពីភូមិថ្នល់បត់ ឃុំពោធិ៍រំចាក ដល់ភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃ ទី១ ខែកុម្ភៈ។

ឯកឧត្តមមានប្រសាសន៍ថា ៖ «បើយើងក្រឡេកមកមើលការ កសាងហេដ្ឋារចនាសម្ព័ន្ធវិញ យើងឃើញថាកម្ពុជា គឺជា ប្រទេស ដែលបាន និងកំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទី កន្លែងលើ ផ្ទៃប្រទេស ក្នុងពេលដែលប្រទេសមួយចំនួនបាននឹងកំពុងតែរង ការបំផ្លិចបំផ្លាញហេដ្ឋារចនាម្ព័ន្ធ ដោយសារសង្រ្គាមទៅវិញ ដូចជាប្រទេសអ៊ុយក្រែន»។ នេះបង្ហាញឱ្យឃើញថា ផ្តើមចេញពី សន្តិភាពពេញលេញដែលរកបានដោយលំបាក គឺមានការប្រឹង ប្រែង ខ្លាំងណាស់ ទម្រាំប្រទេសមានការអភិវឌ្ឍ មានហេដ្ឋា រចនា សម្ព័ន្ធស្ពាន ផ្លូវថ្នល់ខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរទៅមក គ្រប់ទី កន្លែងដូចសព្វថ្ងៃនេះ ព្រោះថានៅសម័យដែលមានសង្រ្គាម ប្រទេសបានទទួលរងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុង ដោយសារតែការបំផ្លាញដោយគ្រាប់ផ្លោង គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។

នាឱកាសនោះដែរ ឯកឧត្តម ពេជ សោភ័ន បានលើកឡើងផងដែរ ពីគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននៅក្នុងគ្រួសារក្រីក្រដោយឥតថ្លៃផងដែរ។ឯកឧត្តមបានមានប្រសាសន៍ថា ៖ «សម្តេចនាយករដ្ឋមន្រ្តីកំពុងតែរៀបចំដាក់ឱ្យមានការសិក្សាលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននៅក្នុងគ្រួសារក្រីក្រ ដោយ ការ សិក្សានេះ នឹងទៅជាការពិតមួយនាចុងឆ្នាំនេះ ឬនៅ ដើមឆ្នាំ ក្រោយ ដោយសារនៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានអនុម័តគម្រោងថវិកាជាតិរួចស្រេចទៅហើយ ។ដូច្នេះមិន អាចបញ្ចូលផែនការនេះបានទេ»។

ឯកឧត្តមបានបន្តថា ៖ «សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋា ភិបាល នឹងរ៉ាប់រង សម្រាប់សិស្សដែលទទួលបានការសិក្សា ជំនាញ វិជ្ជាជីវៈដែលចេញពីគ្រួសារក្រីក្រ គ្មានលទ្ធភាពរៀននៅមហា វិទ្យា ល័យ ដោយយកពួកគេទៅបណ្ដុះបណ្ដាល ដោយមិនបង់ថ្លៃ ប៉ុណ្ណោះទេ ប៉ុន្ដែរដ្ឋនឹងមានការឧបត្ថម្ភថវិកាដល់ពួកគេ ថែម ទៀត»។

សូមរំឮកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកាលពីថ្ងៃទី២៣ ខែមករាថា នៅចុងឆ្នាំនេះ ឬដើមឆ្នាំ ក្រោយ រាជរដ្ឋាភិបាលនឹងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជននៃគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ នៅទូទាំងប្រទេសប្រមាណ ១,៥ លាននាក់ ដោយ មិនបង់ថ្លៃហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា បើ រាជរដ្ឋាភិបាល ដោះ ស្រាយបញ្ហានេះក្នុងរង្វង់ ១,៥ លាននាក់នេះ បាន សម្ដេចគិតថា សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវធ្វើសមាហរណកម្ម ជាមួយនឹងសេដ្ឋកិច្ចក្នុងប្រព័ន្ធដោយរាជរដ្ឋាភិបាលចាំបាច់ត្រូវយកចិត្តទុកដាក់លើធនធានមនុស្សដែលបម្រើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានចំនួនច្រើននេះ៕
ដោយ៖នាង សុគន្ធា

ads banner