លោកជំទាវកិត្តិសង្គហបណ្ឌិត ៖ បុគ្គលិកនារីបម្រើការ ក្នុង សេដ្ឋកិច្ច ក្រៅប្រព័ន្ធ កាន់តែមានភាពកក់ក្តៅផ្នែកផ្លូវច្បាប់ តាមរយៈក្រុម មេធាវី ស្ម័គ្រចិត្តសម្តេចតេជោសែន

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញ ជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្ត ទេសចរណ៍ មនុសពេញវ័យ មេការ និងអ្នកគ្រប់ គ្រង មកពីខណ្ឌចំនួនបី គឺ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌកំបូល ចំនួន ៣០៦នាក់ នៅមន្ទីរគណបក្សរាជធានី ភ្នំពេញ នាររសៀលថ្ងៃពុធទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះលោកជំទាវ ក៏បាននាំនូវការផ្តាំផ្ញើសួរ សុខ ទុក្ខ ប្រកបដោយសេចក្តី នឹករឭកពីសំណាក់ពី សម្តេចអគ្គមហាសេនា បតី តេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គ ពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេស បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវា កម្សាន្ត ទេសចរណ៍ មនុស្សពេញវ័យ ។

លោកជំទាវបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច តេជោជា នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ ចំពោះបុគ្គលិកក្រៅ ប្រព័ន្ធ ណាស់ ដោយបានសម្រេចចាត់ឱ្យឯកឧត្តម គី តិចប្រធាន ក្រុមមេធាវីស្ម័គចិត្តសម្តេច តេជោសែនដឹកនាំមេធាវី ដើម្បីបង្កើន ការការពារក្តី និងបង្កើនភាពកក់ក្តៅផ្នែកផ្លូវច្បាប់ ជូនដល់បុគ្គលិក នារីក្រៅប្រព័ន្ធ ក្នុងករណីមានការរំលោភបំពាន ការរំលោភ និង អំពើ ហិង្សានានា ដោយមិនចំណាយថវិកាទេ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាននាំយកថវិកាកំដររបស់ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: ឯកឧត្តម ឃួង ស្រេង ជូនដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣០៦នាក់ ផងដែរ៕ដោយ៖ ថេត វិចិត្រ, ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner