អឺរ៉ុបនឹងបង្វែរកញ្ចប់ថវិកា ២៥០ពាន់លានអឺរ៉ូ ពីមូលនិធិ សម្រាប់ឧហ្សាហកម្មគ្មានការសាយភាយកាបូន

បរទេស៖ អឺរ៉ុបនឹងប្តូរទិសដៅកញ្ចប់ ២៥០ ពាន់លានអឺរ៉ូ ពីមូលនិធិ សម្រាប់ឧហ្សាហកម្មលុបបំបាត់ការសាយភាយកាបូន។

សហភាពអឺរ៉ុបនឹងប្តូរទិសដៅ ទំហំទឹកប្រាក់ ២៥០ ពាន់លានអឺរ៉ូ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីខាងឧស្សាហកម្មនានា ឬ ហៅថា ឧហ្សាហកម្មលុបបំបាត់ការសាយភាយកាបូន “net zero Industries”។

លោកស្រី យូស៊ូឡា វន់ ឌឺ ឡេយ៉េន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយ កាលពីថ្ងៃពុធថា សហភាពអឺរ៉ុបនឹងប្តូរទិសទឹកប្រាក់ប្រហែល ២៥០ ពាន់លានអឺរ៉ូ ពីមូលនិធិ រីផោវឺ អ៊ីយូ (RepowerEU) របស់ខ្លួន ដើម្បីជំរុញក្រុមហ៊ុននានាឱ្យកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

លោកស្រីប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បាននិយាយថា “យើងបានកម្ចាត់ទាំងស្រុងនូវការពឹងផ្អែករបស់យើងលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។ វាបានលឿនជាងអ្វីដែលយើងរំពឹងទុក។ នោះជារឿងល្អ។ ដូច្នេះយើងមានលទ្ធភាពក្នុងការប្តូរទិស ឬតម្រង់ទិសឡើងវិញ” ៕ ប្រភពពី Reuters, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner