រុស្ស៊ីព្រមានអ៊ីស្រាអែលប្រឆាំងនឹងការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន

មូស្គូ៖ ប្រទេសរុស្ស៊ីនៅថ្ងៃពុធសប្តាហ៍នេះ បានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយថា គាត់កំពុងពិចារណាលើការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ហើយមានឆន្ទៈក្នុងការសម្រុះសម្រួលជម្លោះ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀយ៉ា ហ្សាខារ៉ូវ៉ា បានប្រាប់អ្នកយកព័ត៌មានថា យើងសូមបញ្ជាក់ថា ប្រទេសទាំងអស់ដែលផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន គួរតែយល់ថា យើងនឹងចាត់ទុកអាវុធទាំងនោះជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី។

នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកកំពុងតែពិចារណាលើការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ហើយក៏ស្ម័គ្រចិត្តផងដែរ ដើម្បីដើរតួនាទីជាអ្នកសម្រុះសម្រួលក្នុងសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី។

ការអត្ថាធិប្បាយដូចខាងលើរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងបន្ទាប់ពីមានការអំពាវនាវឱ្យអ៊ីស្រាអែលបង្កើនការគាំទ្រដល់អ៊ុយក្រែន ពីសំណាក់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន ដែលមកបំពេញទស្សនកិច្ច៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner