ផ្សព្វផ្សាយ សេចក្តីប្រកាស ស្តីពី ការបង្កើត ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្តន៍ គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ស្ថិតក្នុង សមត្ថកិច្ច ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាស ស្តីពីការបង្កើត ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្តន៍ គោនយោបាយ « ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព » ស្ថិតក្នុង សមត្ថកិច្ច ក្រសួងមហាផ្ទៃ ក្រោម វត្តមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងមហាផ្ទៃ និង ជា ប្រធាន ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្តន៍ គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ដោយមាន ការអញ្ជើញ ចូលរួម ពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក ព្រមទាំង មន្ត្រី ពាក់ព័ន្ធ ជាច្រើនរូប ទៀត ។

ក្នុងពិធី ដែល ប្រព្រឹត្តិធ្វើកាលពី ព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា ដោយសារ សមាសភាព នៃ ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្តន៍ គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព » និង ក្រុមការងារ ត្រួតពិនិត្យ និង ជំរុញ ការអនុវត្ត គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ត្រូវបាន ផ្លាស់ប្តូរ មួយចំនួនទើបក្រសួងមហាផ្ទៃ បានរៀបចំ សមាសភាព ថ្មីនៃ ក្រុមការងារទាំងពីរឡើងវិញ និង ត្រូវ ប្រកាស ដាក់ឱ្យអនុវត្ត ន៍ នាពេលនេះ ។ ការដាក់ឱ្យ អនុវត្ត នូវ គោល នយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ន គឺ បាន អនុ វត្តមាន រយៈពេល ប្រមាណ ១០ ឆ្នាំ មកហើយ ដោយមាន ចូលរួម ការគាំទ្រ និង ទទួលបាន ជោគជ័យ ជាច្រើន ។

ឯកឧត្តម យុន ឈុ ន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ជា អនុប្រធាន អចិន្ត្រៃយ៍ ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្ត គោល នយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » បាន អាន សេចក្តី ប្រកាស ស្តីពី ការបង្កើត ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្ត គោ នយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ស្ថិតក្នុង សមត្ថកិច្ច ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេច ចាត់តាំង ក្រុម កា ងារ ត្រួតពិនិត្យ និង ជំរុញ ការអនុវត្ត គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ស្ថិតក្នុង សមត្ថកិច្ច ក្រសួងមហាផ្ទៃ នៅ ថ្នាក់ក្រោម ជាតិ ។

ឯកឧត្តម បាន បញ្ជាក់ថា ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្តន៍ គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » មាន តួនាទី សហការ ជាមួយ គណៈបញ្ជាការ ឯកភាព រដ្ឋបាល រាជធានី ខេត្ត ដើម្បី រៀបចំ ផ្សព្វផ្សាយ គោលនយោបាយ ក្រុមប្រឹក្សា ប្រឡង ប្រណាំង អនុវត្តន៍ គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ជូន ដល់ មន្ត្រីរាជការ កងកម្លាំង មាន សមត្ថកិច្ច សមាគម អង្គការ មិនមែន រដ្ឋាភិបាល វិស័យ ឯកជន និង ប្រជាពលរដ្ឋ គ្រប់ ម ជ្ឍ ដ្ឋា ន ឱ្យ ជ្រួតជ្រាប និង ចូលរួម អនុវត្ត ។ ចំពោះ ក្រុម កា ងារ ត្រួតពិនិត្យ និង ជំរុញ ការអនុវត្ត គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ស្ថិតក្នុង សមត្ថកិច្ច ក្រសួងមហាផ្ទៃ នៅ ថ្នាក់ក្រោម ជាតិ ឯកឧត្តម បាន បញ្ជាក់ថា លេខាធិការដ្ឋាន នៃ ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្ត គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ស្ថិតក្នុង សមត្ថកិច្ច ក្រសួងមហាផ្ទៃ មាន សិទ្ធ ប្រើប្រាស់ មន្ត្រីក្រោមឱវាទ ឱ្យជួយ បំពេញភារកិច្ច តាម ការចាំបាច់ ។

សូម ជម្រាប ថា គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ផ្អែកលើ លក្ខណៈសម្បត្តិ សំខាន់ ចំនួន ប្រាំ រួមមាន៖ ១- គ្មាន សកម្មភាព លួច ឆក់ ប្លន់ គ្រប់ ប្រភេទ, ២- គ្មាន ការផលិត ការចែក ចាយ និង ការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់, ៣- គ្មាន អំពើ អនាចារ ការជួញដូរ ស្ត្រី និង កុមារ និង អំពើហិង្សា ក្នុង គ្រួសារ, ៤- គ្មាន ក្មេង ទំនើង និង ៥- គ្មាន ការលេង ល្បែងស៊ីសង គ្រប់ ប្រភេទ ការប្រើប្រាស់ អាវុធ ខុសច្បាប់ និង បទល្មើស គ្រប់ ប្រភេទ ៕

ដោយ ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner