ក្រសួងអប់រំនឹងដាក់ឱ្យដំណើរការកម្មវិធីមគ្គុទ្ទេសក៍ស្រាវជ្រាវ ២០២៣ សម្រាប់និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាសនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះបានចេញសេចក្ដីជូនដំណឹងមួយស្ដីពី កម្មវិធីមគ្គុទ្ទេសក៍ស្រាវជ្រាវ ២០២៣ សម្រាប់និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ ។

បើតាមនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា៖ នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នឹងមានកម្មវិធីមគ្គុទ្ទេសក៍ស្រាវជ្រាវ សម្រាប់ជួយដល់និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ តាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ លើបច្ចេកទេសក្នុងការសរសេរសំណើស្រាវជ្រាវ ការធ្វើការស្រាវជ្រាវ និងការសរសេររបាយការណ៍ស្រាវជ្រាវ ដោយមិនបង់ថ្លៃ។

សម្រាប់កម្មវិធីនីមួយៗមានដូចជា៖
-ចុះឈ្មោះចូលរួម និងបញ្ជូនសំណើស្រាវជ្រាវ៖ https://forms.gle/AZePvaYFpfybgX8L8
-ទាញយកគំរូសំណើស្រាវជ្រាវជាភាសាខ្មែរ៖ shorturl.at/KLNT2
-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣
-ប្រកាសលទ្ធផល៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner