ឯកឧត្តម បណ្ឌិត ថោង ខុន អញ្ជើយពិនិត្យមើលវឌ្ឍនៈភាពការងារទីលានត្រៀមស៊ីហ្គេម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិCAMSOC តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិCAMSOC នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈកម្មការជំនាញ ចុះពិនិត្យមើលទីលានត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ាប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិCAMSOC បានឲ្យដឹងថា ការចុះពិនិត្យ វឌ្ឍនៈភាពការជួសជុលតុបតែងលម្អទីលានដែលមិនទាន់ហើយរួចរាល់១០០% និងពិនិត្យមើលកន្លែងទីលានដែលហើយ ១០០% ។ ជាមួយគ្នានេះ សម្រាប់ទីលានប្រកួតដែលមិនទាន់រួចរាល់ ឯកឧត្តម បណ្ឌិត ថោង ខុន បានឲ្យក្រុមការងារពន្លឿនការជួសជុលកែលម្អតុបតែង ដើម្បីឲ្យរួចរាល់មុនស៊ីហ្គេម ចំណែកទីលានរួចរាល់១០០% ប៉ុន្តែមិនទាន់គ្រប់ស្តង់ដារ ដែលមានសំនូមពរពីម្ចាស់ប្រភេទកីឡា ឯកឧត្តម ក៏ជំរុញឲ្យមានការកែលម្អតម្រូវឲ្យត្រូវតាមបទដ្ឋានស្តង់ដារទីលានអន្តរជាតិ ។ ទន្ទឹមជាមួយគ្នានេះ សម្រាប់ទីលានទទួលបាល់ទាត់នារី ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលកីឡាកងយោពលខេរភូមិន្ទក៏ត្រូវបានឲ្យបន្ថែមការជួសជុលកែលម្អ លាបពណ៌ទាំងបន្ទប់ទឹក បន្ទប់ផ្លាស់សំលៀកបំពាក់ និងបន្ទប់ប្រតិបត្តិការណ៍សម្រាប់អាជ្ញាកណ្តាលចៅក្រមផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ មាន ៣៧ប្រភេទកីឡា នឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន ១៣ប្រភេទកីឡាចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ៕ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner