ខ្ទឹមបារាំងក្លាយជារបស់ប្រណិត នៅប្រទេសហ្វីលីពីន

តម្លៃខ្ទឹមបារាំង ដែលងាយនឹងធ្វើឲ្យមនុស្សចេញទឹកភ្នែក បាននិងកំពុងត្រូវបានចាត់ទុកថា របស់ប្រណិត នៅប្រទេសហ្វីលីពីន។

សូម្បីតែមុនពេលខ្ទឹមបារាំង របស់លោកត្រូវបានដាំដុះ យ៉ាងពេញលេញក៏ដោយ ក៏កសិករហ្វីលីពីន ឈ្មោះថា ល្វីស អេនជេឡេស (Luis Angeles) បានប្រណាំងប្រជែងដើម្បីប្រមូលផលដំណាំនេះ និងទទួលបានតម្លៃខ្ពស់ពីបន្លែ ដែលបានក្លាយជារបស់ប្រណីត នៅក្នុងប្រទេសមួយនេះ។

តម្លៃខ្ទឹមបារាំងនៅប្រទេសហ្វីលីពីនបានហក់ឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយឡើងដល់ ៨០០ ប៉េសូ (ជិត ១៥ ដុល្លារ) ក្នុងមួយគីឡូក្រាម នៅផ្សារទំនើប ក្នុងរដ្ឋធានៅម៉ានីល ដែលធ្វើឱ្យវាថ្លៃជាងសាច់មាន់ ឬសាច់ជ្រូក។

អ្នកជំនាញ និងកសិករបាននិយាយថា តម្លៃឡើងខ្ពស់គឺដោយសារហេតុផលខុសៗគ្នា រួមទាំងតម្លៃផលិតកម្ម និងការដឹកជញ្ជូនខ្ពស់។ ប៉ុន្តែឧស្សាហកម្មកសិកម្មកំពុងប្រឈមនឹងបញ្ហាធំជាងនេះ គឺកសិករវ័យចំណាស់ និងមានអ្នកចាប់អារម្មណ៍លើវិស័យកសិកម្ម តិចជាង៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner