ផ្សព្វផ្សាយសេចក្តីប្រកាសបែងចែកថវិកាជំនាញឆ្នាំ២០២៣ និងណែនាំរបៀបរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៤-២៦ គោលការណ៍អនុវត្តថវិកាកម្មវិធី២០២៣ និងឆ្នាំបន្ត

អត្ថបទដោយ៖
ជា សេឌី

ភ្នំពេញ ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ សេចក្តីប្រកាសបែងចែកថវិកាជំនាញឆ្នាំ២០២៣ និងណែនាំរបៀបរៀបចំផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំ២០២៤-២០២៦ គោលការណ៍អនុវត្តថវិកាកម្មវិធី ២០២៣ និងឆ្នាំបន្ត ត្រូវបានផ្សព្វផ្សាយ ដើម្បីយកទៅអនុវត្ត នៅតាមបណ្តាកងឯកភាព ឲ្យទទួលបាន លទ្ធផលជាផ្លែផ្កា សម្រាប់ឆ្នាំនេះ និងឆ្នាំបន្ទាប់ទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល នាយក នាយកដ្ឋានហិរញ្ញវត្ថុ តំណាងនាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងនាមស្ថាប័នហិរញ្ញវត្ថុ ចំណុះកងយោធពលខេមរភូមិន្ទ ជាសេនាធិការ ឲ្យមេបញ្ជាការតាមបណ្ដាកងឯកភាព ត្រូវត្រង់ត្រាប់ស្ដាប់ឲ្យបានច្បាស់លាស់នូវជំនាញហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយចែកចាយជូន នូវឯកសារពាក់ព័ន្ធ ត្រូវឈ្វេងយល់នូវនីតិវិធី ចៀសវាងមានការឆកល្វែង នាំដល់ការពិបាកដោះស្រាយ ថ្លោះធ្លោយ ដោយប្រការណាមួយ ។

ដើម្បីត្រៀមអនុវត្តការងារកែទម្រង់ឲ្យកាន់តែស៊ីជម្រៅ អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុរៀបចំពិធីផ្សព្វផ្សាយនេះឡើង ដើម្បីសម្រេចឲ្យបាននូវកាលានុវត្តភាពថ្មី ប្រចាំឆ្នាំដើម្បីចែករំលែកព័ត៌មានបទពិសោធន៍ និងឈ្វេងយល់ពីគ្នាទៅវិញទៅមក អំពីការកំណត់និងការប្រើប្រាស់ថវិកាឲ្យសមស្របក្នុងការចូលរួមអនុវត្ត ។

ឯកឧត្តម ក៏បានក្រើនរំឮក ដល់បណ្ដាកងឯកភាពត្រូវរួសរាន់ធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាព សូចនាករ មកនាយកដ្ឋានហិរញ្ញវត្ថុ ការិយាល័យផែនការដើម្បីបូកសរុបឱ្យបានទាន់ពេលវេលា ។

ឧត្តមសេនីយ៍ឯក លី កុសល បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងការពារជាតិ ដែលបានចូលរួមយ៉ាងសកម្មលើការងារកំណែទម្រង់ និងសូមបន្តការងារនេះឲ្យប្រព្រឹត្តទៅប្រកបដោយភាពម្ចាស់ការ ទទួលខុសត្រូវខ្ពស់ ពិសេសមានសង្គតិភាពទៅនឹងរចនាសម្ព័ន្ធ គោលនយោបាយ ដែលជាគោលបំណងរបស់ ក្រសួងការពារជាតិ ៕សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner