នាយកប្រតិបត្តិក្រុមហ៊ុន តេស្លា ត្រូវបានរកឃើញថា គ្មានកំហុស ករណីក្លែងបន្លំលើបណ្តាញសង្គមធ្វីតធើ

នាយកប្រតិបត្តិក្រុមហ៊ុន តេស្លា ត្រូវបានរកឃើញថា មិនមានកំហុស ក្នុងការជំនុំជម្រះ ករណីក្លែងបន្លំលើការប្រើប្រាស់ បណ្តាញសង្គម ធ្វីតធើ (Tweeter) ឯកជន។

គណៈវិនិច្ឆ័យសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី ៣ ខែកុម្ភៈ បានរកឃើញថា នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់អាមេរិក តេស្លា (Tesla) គឺ លោក អេឡន ម៉ាស (Elon Musk) និងក្រុមហ៊ុនរបស់លោក មិនមានកំហុសទទួលខុសត្រូវចំពោះករណីក្លែងបន្លំមូលបត្រ នៅក្នុងករណីដ៏ល្បីមួយ លើធ្វីតធឺ (Tweeter) របស់លោក កាលពីឆ្នាំ២០១៨ ដែលលោកបាន ផ្តល់មូលនិធិដើម្បីយកក្រុមហ៊ុនរថយន្តអគ្គិសនីឯកជននេះទេ។

ដើមបណ្តឹងបានទាមទារសំណងរាប់ពាន់លានដុល្លារ ហើយការសម្រេចចិត្តនេះក៏ត្រូវបានគេមើលឃើញថា មានសារៈសំខាន់សម្រាប់លោកម៉ាស ផ្ទាល់ ដែលបានការពារយ៉ាងចាស់ដៃ នូវសមត្ថភាពរបស់លោក តាមរយៈបណ្តាញសង្គម ធ្វីតធឺ យ៉ាងទូលំទូលាយ។

មហាសេដ្ឋីទី ២ របស់ពិភពលោករូបនេះ កាលពីពីមុន បានបង្កើតការឈឺក្បាលផ្នែកច្បាប់ និងបទប្បញ្ញត្តិតាមរយៈការប្រើប្រាស់ ធ្វីតធឺ (Tweeter) ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគាត់ទិញក្នុងតម្លៃ៤៤ពាន់លានដុល្លារ កាលពីខែតុលា៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner