ប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យមួយសម្រាប់ ដែលជាអំណោយរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ត្រូវបានប្រគល់ជូនស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីជាមធ្យោបាយស្រោចស្រពថ្នាលបណ្តុះកូនឈើ
ខេត្តកំពង់ស្ពឺ ៖ ការប្រគល់ជូនប្រព័ន្ធស្រោចស្រពនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាសកលរបស់ក្រុមហ៊ុនកូកា-កូឡាដើម្បីរួមចំណែកដល់និរន្តរភាពបរិសកថាន បន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការកសាងអនាគតរួមគ្នាកាន់តែ ប្រសើរសម្រាប់សហគមន៍មូលដ្ឋាន និងចូលរួមបង្កើតភាពបៃតងនៅតាមសហគមន៍ និងថែរក្សាប្រភពទឹក។
ពិធីប្រគល់ប្រព័ន្ធស្រោចស្រពទឹកនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងតំណាងក្រុមហ៊ុនកូកា កូឡាកម្ពុជា នុងសមាជិកសមាគមន៍ អាជ្ញាធរមូលដ្ឋាន។
ឯកឧត្តម នេត្រ ភក្ត្រា មាន ប្រសាសន៍ថា៖ «ក្នុងនាមក្រសួងបរិស្ថាន សូមថ្លែងអំណរ គុណចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជាដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងកិច្ចការពារធម្មជាតិ និងបរិស្ថានតាមរយៈការផ្តល់ប្រព័ន្ធស្រោចស្រពថ្នាល់បណ្តុះកូនឈើ។ កូនឈើដែលបណ្តុះបាននឹងត្រូវចែកជូនដល់អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋសហគមន៍ដើម្បីយកទៅដាំនៅតាមសហគមន៍ និងជាពិសេសដើម្បីផ្តល់ជូនដល់ភ្ញៀវទេសចរដែលមកកាន់តំបន់ខ្នងផ្សារ ចូលរួមដាំបង្កើតភាពបៃតងក្រោមទិសស្លោក«ទេសចរម្នាក់ ដើមឈើមួយដើម»។ ឯកឧត្តមបានថ្លែងថា កម្ពុជាបាន ស្ថិតក្នុងរបត់ថ្មីមួយដែលទទួលបានប្រាក់ចំណូលពីការអភិរក្សតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ ទេសចរណ៍ធម្មជាតិដែលកំពុងផ្តល់ចំណូលដល់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិនានា»។
ប្រព័ន្ធស្រោចស្រពដែលបានប្រគល់ជូនឧទ្យានជាតិជួរ ភ្នំក្រវាញនេះ គឺជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព មួយដែលមានម៉ាស៊ីនបូមទឹកប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) និងទុយោទឹកដែលរំពឹងថានឹងបង្កើនអត្រាប្រជែង រស់សម្រាប់កូនឈើដែលចាប់ពន្លកថ្មីចំនួន ៤០ ០០០ដើម នៅ ក្នុងថ្នាល់បណ្តុះកូនឈើនៃឧទ្យានជាតិជួរភ្នំក្រវ៉ាញក្នុងរយៈកាល ៤ឆ្នាំខាងមុខ។ កូនឈើទាំងនេះ នឹងត្រូវយកទៅដាំនៅ ទីតាំងចាំបាច់នានាដែលអាជ្ញាធរ ឧទ្យានជាតិជាអ្នកកំណត់ ដែលជាវិធានការដ៏សំខាន់មួយក្នុងការកាត់បន្ថយផលប៉ះពាល់ ពៅការប្រែប្រួលអាកាសធាតុ។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនិងចីរភាពប្រចាំប្រទេសនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន កូកា-កូឡា យើងប្តេជ្ញាចូលរួមចំណែកក្នុងសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ការប្រគល់ប្រព័ន្ធស្រោចស្រព នេះគឺជាឧទាហរណ៍ជាក់ស្តែងមួយអំពីការប្តេជ្ញាចិត្តរបស់យើង ចំពោះការកាត់បន្ថយឧស្ម័នកាបូនិករបស់ក្រុមហ៊ុនយើងមការការពារជីវចម្រុះ និងការកសាងភាពធន់ នឹងអាកាសធាតុ»។
ក្នុងគម្រោងប្រហាក់ប្រហែលគ្នានេះ ដែលបានប្រព្រឹត្តទៅ នៅដើម ឆ្នាំ២០២១ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក្រោមការ សហការជាមួយអាជ្ញាធរជាតិអប្សរា បានប្រគល់អណ្តូងទឹក ប្រើថាមពលពន្លឺព្រះអាទិត្យសម្រាប់ស្រោចស្រពកូនឈើ និង សួនបៃតងនៅតំបន់ ឭអង្គរដែលស្ថិតនៅក្នុងភូមិលាងដៃ ស្រុក អង្គរធំ ខេត្តសៀមរាប។
ក្រៅពីសកម្មភាពទាក់ទងនឹងអាកាសធាតុ ក្រុមហ៊ុនកូកា-កូឡាកម្ពុជាក៏បានធ្វើកិច្ចការដើម្បីផ្តល់ជូនទឹកស្អាតដល់សហគមន៍ មូលដ្ឋានផងដែរតាមរយៈគម្រោងដំឡើង ប៉ម ចម្រោះ ទឹកស្អាត AquaTower និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan របស់ខ្លួនក្រោមកិច្ចសហការជាមួយមូលនិធិ Planet Water ។ ក្រុមហ៊ុន នឹងដំឡើងប៉ម ចម្រោះទឹកស្អាត និងផ្តល់ ជូន ម៉ាស៊ីន លាង សម្អាត បន្ទាប់ទឹក AquaSan AquaTowers ទី៤៣ និងទី៤៤ ក្នុង ពេល ឆាប់ៗនេះ នៅក្នុងពិធី មួយស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan ចំនួន៤២ ឈុតដែលបានផ្តល់ជូនសហគមន៍នាពេលកន្លងមក កំពុងផ្តល់ជូនទឹកស្អាតដល់ប្រជាជនជាង ៧៣ ០០០នាក់។
គួរបញ្ជាក់ថា ក្រុមហ៊ុនកូកា-កូឡា ប្តេជ្ញាចិត្ត សម្រេច ឱ្យ បាន គោលដៅរបស់ ខ្លួនក្នុងការកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ២៥% នៅត្រឹម ឆ្នាំ២០៣០ និងមាន គោលដៅ សម្រេច ឱ្បបានការបំភាយឧស្ម័នកាបូនិចសូន្យនៅត្រឹម ឆ្នាំ២០៥០។ ក្រុមហ៊ុនសម្រេចបានគោលដៅឆ្នាំ២០២០ របស់ខ្លួន ជាមួយ នឹងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចរបស់ខ្លួន ចំនួន ២៥% នៅដំណាច់ឆ្នាំ២០២០ ធៀប នឹងទិន្នន័យគោល នៅ ឆ្នាំ២០១០ ៕ ង៉ាន ទិត្យ