តុលាការថា លោក អេឡុន ម៉ាស់ មិនបានបោកប្រាក់វិនិយោគិន Tesla ដូចពាក្រចចាមអារ៉ាមនោះទេ

អាមេរិក៖ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Tesla របស់អាមេរិក លោកអេឡុន ម៉ាស់ (Elon Musk) ដែលជាមហាសេដ្ឋីអាយុ ៥១ ឆ្នាំ កំពុងប្រឈមមុខនឹងការប្តឹងផ្តល់ពីម្ចាស់ភាគហ៊ុន Tesla ដោយនិយាយថា Twitter របស់គាត់ប្រហែលជាធ្វើឱ្យម្ចាស់ភាគហ៊ុនខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ដែលជាផ្នែកមួយ នៃ បំណងប្រាថ្នារបស់ ម៉ាស់ ក្នុងការយកក្រុមហ៊ុន Tesla ឯកជន។

ក្រុមប្រឹក្សាតុលាការសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រកន្លងទៅនេះ បានរកឃើញថាមហាសេដ្ឋី Elon Musk មិនត្រូវទទួលខុសត្រូវចំពោះវិនិយោគិនដែលកំពុងខាតបង់ប្រាក់រាប់លានដុល្លារលើការការវិនិយោគ នៅ ក្រុមហ៊ុន Tesla ឡើយ។ ការសម្រេចនេះ ខណៈសាលក្រមដែលចេញដោយគណៈវិនិច្ឆ័យ៩ នាក់ នៅ រដ្ឋកាលីហ្វ័រញ៉ាខាងជើង ដែលតំណាងឱ្យជ័យជម្នះផ្លូវច្បាប់សម្រាប់មហាសេដ្ឋីអាយុ ៥១ ឆ្នាំ បានបង្ហាញពីការ ធ្លាក់ចុះ នៃតម្លៃ រថយន្តអគ្គិសនីTesla រហូត ៤៤ភាគរយ កាលពីឆ្នាំមុនមក។
ក្នុងអំឡុងពេលសវនាការ លោក ម៉ាស់ ផ្ទាល់បានយកសាក្សីដើម្បីការពារសារមួយចំនួនដែលគាត់បានបង្ហោះនៅលើ twitter ទាក់ទងនិងការផ្តល់សក្ខីកម្មថាគាត់បានធ្វើកិច្ចព្រមព្រៀងចាប់ដៃគ្នាក្នុងឆ្នាំ២០១៨ ជាមួយភាគីវិនិយោគ របស់ខ្លួនមកពីប្រទេស អារ៉ាប៊ីសាអូឌីត ជាសាធារណៈ ដើម្បីផ្លាស់ប្តូរក្រមហ៊ុន Tesla ពីក្រុមហ៊ុនសាធារណៈទៅ ជាឯកជនវិញ ។

នៅអំឡុងពេលប្រាំបី ម៉ងនៃការធ្វើសក្ខីកម្មកាលពីខែមុននេះលោក ម៉ាស់ បាននិយាយចំពោះមុនតុលាការថា លោកមិនមានបំណងអាក្រក់នោះទេ ហើយសន្យាថានឹងទទួលខុសត្រូវចំពោះម្ចាស់ភាគហ៊ុនទាំងអស់។
ប៉ុន្តែលោក Nicholas Porritt មេធាវីតំណាងឱ្យម្ចាស់ភាគហ៊ុន Tesla ក្នុងសំណុំរឿងនេះ បានបដិសេធថា គ្មានកិច្ចព្រមព្រៀងផ្លូវការណាមួយកើតឡើងនោះទេ ហើយថា Tweet របស់ លោក ម៉ាស់ បានបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងអ្នកវិនិយោគដោយធ្វើឱ្យពួកគេខាតបង់រាប់លាន និងរាប់ពាន់លានដុល្លារ ដោយសារតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានការប្រែប្រួល ក្នុងអំឡុងពេលនៃការធ្លាក់ចុះ។

គួរបញ្ជាក់ផងដែរថា លោក ម៉ាស់ បានបង្ហោះសារតាមប្រព័ន្ធអនឡាញដោយនិយាយពីការសម្រេចចិត្ត លុបចោល សំណើរឯកជន បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយម្ចាស់ភាគហ៊ុនកាលពីបីសប្តាហ៍មុន ។ ហើយនៅក្នុងការ ធ្វើសក្ខីកម្មរបស់លោក ក៏មិនមានការសង្ស័យអ្វីថា លោក ម៉ាស់ បានប្រមូលលុយពីវិនិយោគិនរបស់ខ្លួនទៅទាញយក ក្រុមហ៊ុនរ៉ុក្កែត SpaceX នោះទេ។
គួររំលឹកផងដែរថា ភាគហ៊ុនរបស់លោក ម៉ាស់ ត្រូវបានបែងចែកជាពីរក្រោយពីខ្លួនបានទិញយកក្រុមហ៊ុន Twitter ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅតែបន្តមានតម្លៃច្រើនជាងប្រាំបី ដងនៃតម្លៃភាគហ៊ុន ផ្សេងៗ ទៀតដែរ។
ដោយ៖ ឡេង អារីតា

ads banner