ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតរំលែកមរណទុក្ខជូនឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារ ដោយមានសេចក្តី ក្តុកក្តួល និងសោកស្ដាយឥតឧបមា ក្រោយបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុនសាមហ៊ឹង ត្រូវជាភរិយា និងត្រូវជាប្អូនស្រីបង្កើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងបរិយាកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម សាយ សំអាល់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណទុក្ខជាមួយឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវឧត្តមភរិយា ប្អូនបង្កើត ប្អូនថ្លៃ មាតា ជីដូន ម្ដាយមីង និងញាតិមិត្តជិតឆ្ងាយ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ ទឹកចិត្ត សណ្ដោសប្រណីដ៏ថ្លៃថ្លាបំផុត ដែលកន្លងមក លោកជំទាវ បានតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មាន បុត្រធីតា រហូតក្លាយជាបញ្ញវន្ត និងធនធានដ៏មានតម្លៃរបស់សង្គមជាតិ។ លើសពីនេះ មរណភាពរបស់លោកជំទាវ គឺជាការបាត់បង់នូវធនធានដ៏មានតម្លៃនៃការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិមាតុភូមិកម្ពុជា ទទួលបានការរីកចម្រើន៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner