ឯកឧត្តម សាយ សំអាល់ ៖ «ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពននយោបាយ កម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយ ដែលប្រទេសជាតិស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋ មាន កម្រិតជីវភាពនិងមានចំណេះដឹងកាន់តែប្រសើរ»
ព្រះសីហនុ៖«ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាព នយោបាយ កម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយដែល ប្រទេសជាតិស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមាន កម្រិតជីវភាពនិងមានចំណេះដឹងកាន់តែប្រសើរ»។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចចិត្តនៃ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា” ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារចុះ មូលដ្ឋាន ខេត្ត ព្រះសីហនុនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាស្នាក់ការគណបក្ស ខេត្តព្រះសីហនុ។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កំណើនសេដ្ឋកិច្ចដ៏ រឹងមាំមុន វិបត្តិកូវីដ១៩ ក្នុងរង្វង់ប្រមាណ ៧,៥ភាគរយ បានធ្វើឱ្យ កម្រិត ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ និងជាចលករប្រែក្លាយ កម្ពុជា ឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយខ្លួនប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិត ខ្ពស់នៅ ឆ្នាំ២០៥០។ តម្រូវការជាមូលដ្ឋាន រួមមាន ហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក អគ្គិសនី ដែលបាន ពង្រីកយ៉ាង ឆាប់រហ័ស ផ្តល់ជូនប្រជាពលរដ្ឋស្ទើរគ្រប់ទី កន្លែងទូទាំង ប្រទេស បានបង្កលក្ខណៈឱ្យ ការរស់នៅប្រចាំថ្ងៃ មានភាពល្អប្រសើរជាងមុន លើកកម្ពស់គុណភាពជីវិត។
ឯកឧត្តម សាយ សំអាល់ ក៏ បានលើកឡើងនូវចំណុចត្រូវស្វែង យល់ ក្នុងដំណើរកម្ពុជារហូតមកដល់ពេលនេះ ទី១. ការបោះឆ្នោត ៥ឆ្នាំម្ដង ដែលស្តែងចេញនូវភាពជោគជ័យនៃការដឹកនាំរបស់ រដ្ឋាភិបាលកម្ពុជាដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស និងទី២.ធនធនមនុស្ស ដោយកម្ពុជាបានប្រែក្លាយពី ប្រទេស ដែលសេដ្ឋកិច្ចពឹងផ្អែកលើធនធានធម្មជាតិ មកពឹងផ្អែកលើកាផ្តល់ សេវាកម្ម ឧស្សាហកម្ម និងបានប្រែក្លាយពីការធ្វើកសិកម្មបែប បុរាណមកកសិកម្មបែបទំនើប។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកក្នុងដំណើរ កសាងឧត្ដមភាពកម្ពុជា យើងម្នាក់ៗគួរចេះស្វែងយល់ និងមាន ការគិតឲ្យបានវែងឆ្ងាយទៅលើ ទី១. ស្វែងយល់ឲ្យបានស៊ី ជម្រៅ ពីស្ថានភាពនិងនិន្នាការសកលលោក និងទី២. ដឹងពីស្ថានភាព កម្ពុជាខ្លួនឯង ថាតើកម្ពុជាយើងនៅចំណុចណា។
នាឱកាសនេះដែរ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការ កណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត បានឡើងអាន ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជូន ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ៕
ដោយ៖ដេប៉ូ