ពាណិជ្ជករខ្មែរ-ថៃលំដាប់ខ្ពស់ពីររូបចាប់ដៃគូសហការគ្នាផ្តល់ផលិតផល ដែលជួយដល់សុខភាព ប្រជាពលរដ្ឋ
ភ្នំពេញ៖នៅ ដើមឆ្នាំនេះ ស្របពេលសេដ្ឋកិច្ចទីផ្សារ កម្ពុជាកំពុងងើបឡើង វិញជាមួយសន្ទុះរីកចម្រើនខ្លាំងលើសពីការរំពឹងទុកនោះ ពាណិជ្ជករខ្មែរ-ថៃលំដាប់ខ្ពស់ពីររូបចាប់ដៃគូសហការគ្នាផ្តល់ផលិតផលសុខភាពដល់អ្នកទទួលទាន ។
ថ្លែងក្នុងពិធីចុះអនុអនុស្សរណៈសហប្រតិបត្តិការរួមគ្នាលើការវិនិយោគផលិត កាហ្វេសុខភាព “ឡាយហ្វ៍ កាហ្វេ” នៅមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ប៊ែហ្គាម៉ូ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី Tasanee Wanthong នាយកប្រតិបត្តិនៃក្រុមហ៊ុន Vega Natural Thailand បានថ្លែងឱ្យដឹងថា ដោយមើលឃើញថា ទីផ្សារនៅកម្ពុជាមាន ភាព ទូលំ ទូលាយ មានសេដ្ឋកិច្ចល្អ ហើយជាពិសេសពលរដ្ឋខ្មែរនិងថៃ ស្ទើរប្រហាក់ ប្រហែលទៅហើយដែលកំពុងប្រឈមជំងឺជាច្រើន ដោយក្នុងនោះ ពលរដ្ឋ ខ្មែរ និងថៃ ឧស្សាហ៍កើតជំងឺទឹកនោមផ្អែម, លើសឈាម, ក្រពះ ពោះវៀន និង លើសជាតិខ្លាញ់ ព្រមទាំងជំងឺ ផ្សេងៗទៀតផងដែរ។ អ្វីដែលយើងក្នុង នាមជាអ្នកជំនួញដែលមានគុណធម៌ និង ចង់ជួយសង្គមប្រទេសទាំងពីរគឺ យើងត្រូវតែលក់នូវដែលគិតគូរជាប្រយោជន៍ដល់ពលរដ្ឋ ជាចម្បង។
លោកស្រី អ៊ូច គីមហៀង អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ប៊ែហ្គាម៉ូ បានបញ្ជាក់ដែរថា មូលហេតុដែលលោកស្រីសម្រេចចិត្តក្នុងវិនិយោគ បោះ ទុន ផលិតនិងនាំយកកាហ្វេសុខភាពមួយនេះមកកម្ពុជា ដោយសារតែលោក ស្រីធ្លាប់មានជំងឺប្រចាំកាយ រហូតធ្លាប់ទៅព្យាបាលនៅប្រទេសថៃ មិនបាត់ ឡើយ ប៉ុន្តែបែរជាមកជានិងធូរស្រាល ល្អប្រសើរមានសុខភាព ល្អដូច សព្វថ្ងៃ នេះ ដោយសារតែការទទួលទាន “ឡាញហ្វ៍កាហ្វេ” ។ បន្ទាប់ពី លោកស្រី ផ្ទាល់ ជានិងមានសុខភាពល្អ លោកស្រីមើលឃើញទីផ្សារកម្ពុជារាល់ថ្ងៃ កំពុងខ្វះខាត ជាពិសេសពលរដ្ឋខ្មែរតែម្តងឧស្សាហ៍មានជំងឺ ច្រើនមុខកើត ឡើង ហេតុដូច្នេះលោកស្រីចិត្តបោះទុនដើម្បីជួយជ្រោម ជ្រែងក្នុង ការគិតគូរ ដល់សង្គមកម្ពុជាលើវិស័យសុភាពនេះ។
លោកស្រី អ៊ូច គីមហៀង បានថ្លែងថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាភាគីថៃ ហើយលោកស្រីនឹងត្រៀមក្រុមការងារនិងផែនការ ក្នុងផ្សព្វផ្សាយម អប់រំ ពលរដ្ឋខ្មែរឱ្យកាន់តែដឹងពីបញ្ហាសុខភាព ការការពារ ចំពោះការប្រឈមនឹង ជំងឺ ផ្សេងៗជាពិសេសពន្យល់ណែនាំដល់ពលរដ្ឋឱ្យគួរយល់ដឹង ពីរបប អាហារ។
សូមបញ្ជាក់ថាថ្លែងក្នុងពិធី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រួមគ្នាលើ ការវិនិយោគផលិតកាហ្វេសុខភាព “ឡាយហ្វ៍ កាហ្វេ” បានឱ្យដឹងថា ឡាយហ្វ៍ កាហ្វេ (Life Coffee) ជាកាហ្វេសុខភាព មានក្លិនក្រអូបឈ្ងុយ ឆ្ងាញ់ជាប់ចិត្ត គ្មានជាតិស្តរ រសជាតិផ្អែមល្មម ចម្រាញ់ និងផ្សំបញ្ជូនគ្នាពីផ្លែ ឈើជាច្រើនមុខ សម្បូរដោយវីតាមីនB1-B12 ដែលមនុស្សត្រូវការជាប្រចាំ៕ ដោយ ៖គ្រី សម្បត្តិ