មនុស្សប្រាំបួននាក់ បាត់ខ្លួនក្នុងហេតុការណ៍ លិចនាវានេសាទនៅប្រទេសកូរ៉េខាងត្បូង

សេអ៊ូល៖ នាវានិងយន្ដហោះរបស់ឆ្នាំសមុទ្រកូរ៉េខាងត្បូងកំពុងបើក ប្រតិបត្តិ ការ ស្វែងរកមនុស្សចំនួន៩នាក់ដែលបានបាត់ខ្លួនក្នុងហេតុការណ៍ លិចនាវា នេសាទកាលពីយប់ថ្ងៃសៅរ៍ទី ៤ ខែកុម្ភៈ។

ឆ្មាំសមុទ្រប្រចាំការនៅឆ្មេរភាគនិរតីនៃប្រទេសកូរ៉េខាងត្បូងថ្លែងប្រាប់សារព័ត៌មានថា អ្នកនៅលើទូកនេសាទចំនួនបីនាក់ត្រូវបានជួយសង្គ្រោះដោយ កប៉ាល់ឯកជន ខណៈមនុស្សប្រាំបួននាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។ អ្នកនេសាទដែលត្រូវគេសង្គ្រោះនិយាយថា ទឹកសមុទ្របានលិចចូលក្នុង បន្ទប់បញ្ជាម៉ាស៊ីន រួចហើយនាវាទាំងមូលបានលិចចូលសមុទ្រតែម្ដង។នាវានោះមានទម្ងន់ប្រមាណ២៤តោន។

ប្រភពក្រសួងមហាផ្ទៃនិងសុវត្ថិភាពរបស់កូរ៉េខាងត្បូងបញ្ជាក់ថា មនុស្ស ដែលបាត់ខ្លួនចំនួន៧នាក់ជាជនជាតិកូរ៉េខាងត្បូង ខណៈមនុស្សពីរនាក់ ផ្សេងទៀតជាជនជាតិផ្សេងប៉ុន្តែមិនអាចបញ្ជាក់បានថាជាជនជាតិណាមួយនៅឡើយ។ កងកម្លាំងរាប់សិបនាក់រាប់តាំងពីយន្ដហោះយោធាផងនោះបានបើកប្រតិបត្តិការស្វែងរកអ្នកដែលបាត់ខ្លួននៅបរិវេណាដែនទឹកកូរ៉េខាងត្បូង។

នៅថ្ងៃអាទិត្យទី៥ ខែកុម្ភៈ ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឱ្យ អាជ្ញាធរប្រើកម្លាំងសរុបដើម្បីរុករកអ្នកដែលបានបាត់ខ្លួន៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner