សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់ សូមអ្នករក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពរបស់អ្នក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់ សូមអ្នករក្សាខ្លួនជាមនុស្សនិងខិតខំរក្សាសុខភាពរបស់អ្នក ជាជាងមករករឿងគ្រួសារខ្ញុំ ។ សម្ដេចតេជោ បានលើកឡើងដូចនេះតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមដូច្នេះថា៖ ភរិយាខ្ញុំ មានបងប្អូន៥នាក់ ស្រី៣នាក់ប្រុស ២នាក់។ បងប្រុសទី៣ ត្រូវប៉ុល ពត សម្លាប់ ពេលនេះប្អូនស្រីពៅ មរណភាពដោយជម្ងឺ ក្នុងពេលបងស្រីទី១ ទើបបានមកចូលរួម ដោយគាត់មានជម្ងឺផងដែរ។

សម្ដេចបន្តថា៖ មុននេះបន្តិច ក្រុមអាក្រក់នៅក្រៅប្រទេសថា ភរិយាខ្ញុំ កំពុងមានជម្ងឺជាទម្ងន់ ក្នុងពេលដែលភរិយាខ្ញុំ មិនបានឃ្លាតឆ្ងាយពីប្អូនស្រី តាំងពីមុនចែកឋានរហូតមកនៅក្នុងក្តារម្ឈូស។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។ សម្ដេចថា ពិតជាអាក្រក់កែមិនបាន ទាំងមេ ទាំងកូន ដែលគ្មានសារជាតិជាមនុស្សសោះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner