ថ្នាក់ដឹកនាំខេត្តរតនគិរី និងមន្ត្រីរាជការ ពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តឥសាន្តរតនារាម(វត្តភ្នំស្វាយ)

រតនគិរី ៖ នៅថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជាដែលបានប្រារព្ធធ្វើឡើងនៅវត្តឥសាន្តរតនារាមហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

នៅក្នុងឱកាសនេះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្រ្តីរាជកា រនិងពុទ្ធបរិស័ទទាំងអស់បានអញ្ជើញមរាប់បាត្រព្រះសង្ឃចំនួន ៥០អង្គ និងមានប្រគេន គ្រឿងឧបភោគបរិភោគ រួមមាន៖អង្ករ៤បេ,ទឹកត្រី៥យួ,ទឹកសុីអុីវ៥យួ,មី២កេសធំ,ប្រេងឆា៥លីត្រ, ភេសជ្ជៈកូកាកូឡា ២កេស,ទឹកសុទ្ធ ៤កេសនិងបច្ច័យ ៤,៩០០.០០០រៀល។

សូមរំលឹកថា បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុង ចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១សម្រាប់ឲ្យសមាជិកសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់ពីពុទ្ធសាសនា។

គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រក្នុងទីប្រជុំសង្ឃរាល់កន្លះខែ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗត្រូវយកមកសិក្សាឲ្យយល់ដឹង និងអនុវត្ត។

ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងផងដែរ៕ដោយ គតិ យុត្ត

ads banner