បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៧នាក់ កាលពីថ្ងៃទី០៥ ម្សិលមិញ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ១៧ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូ ទាំង ប្រទេស ចំនួន ១៣ករណី កាលពីថ្ងៃ ទី ០៥ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។
សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ១៧ នាក់ រួម មាន ៖ ជួញដូរ ៧ ករណី ឃាត់ ៩ នាក់ ( ស្រី ១ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៣ ករណី ឃាត់ ៣ នាក់ , ប្រើប្រាស់ ៣ ករណី ឃាត់ ៥ នាក់, រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង ។
សកម្មភាពខាងលើ បានធ្វើនៅប្រាំមួយខេត្ត រួមមាន: កណ្តាល, បាត់ដំបង, កំពង់ឆ្នាំង, ត្បូងឃ្មុំ, កោះកុង, ព្រៃវែង, ក្នុងនោះ មាន ៨អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ៨អង្គភាព៕
ដោយ៖ ឆៃហួត និងប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។