៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៣៩៣ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ៣ពាន់ ១១៧ករណី ។

ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា, ថៃ និងប្រទេសឡាវ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១ពាន់ ១៣០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនអ្នកឆ្លង ៣ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៦៩នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៤១នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៨ម៉ឺន ២ពាន់ ៥៣៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៩៤១នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៧៦លានករណី, និងការស្លាប់មានជាង ៦លាន ៧៧ម៉ឺននាក់ ៕

ads banner