៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ៣ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន ៣ករណី ដែលថយចុះចំនួន ៥ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នា កាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងកាលពីថ្ងៃសៅរ៍មានចំនួន ២ករណី, ថ្ងៃអាទិត្យ មាន១ករណី និងនៅថ្ងៃច័ន្ទនេះ មិនមានការឆ្លងថ្មីឡើយ ។ ការឆ្លងថ្មីទាំង ៣ករណី នាវេលា ៧២ម៉ោង ចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ១៨ម៉ឺន ៩ពាន់ ៧៧២នាក់ហើយ។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស មានប្រមាណជាង ៩៥ភាគរយរួចមកនេះ។

ads banner