បាក់ដីស្លាប់មនុស្ស យ៉ាងតិច ៨នាក់ ក្នុងប្រទេសប៉េរ៉ូ

លីម៉ា៖ ការរអិលបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ ក្នុងប្រទេសប៉េរូ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរ។

យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ និង ៥ នាក់ទៀតបាត់ខ្លួននៅក្នុងហេតុការណ៍រអិលបាក់ដី នៅតំបន់ អ៊ែរគ្វីប៉ា (Arequipa) ភាគខាងត្បូង នេះបើតាមមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ជាតិ (COEN) របស់ប្រទេសប៉េរូ ដែលបានរាយការណ៍ កាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈ។

នៅតំបន់ សេកូឆា (Secocha) ផ្លូវត្រូវបានគ្របដណ្តប់ដោយកម្ទេចថ្ម ខណៈដែលផ្ទះជាច្រើនត្រូវបានកប់ នៅក្រោមភាពកខ្វក់។ អភិបាលក្រុង ម៉ារៀណូ នីកូឡាស់ វ៉ាល់ខាសែល (Mariano Nicolas Valcarcel) លោក វីលាម អាល់វ៉ារ៉ាដូ ( William Alvarado ) បាននិយាយថា គ្រួសារជាង ១០០០ ត្រូវបានរងផលប៉ះពាល់ដោយការបាក់ដីនៅ សេកូឆា ។

មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ជាតិ (COEN) របស់ប្រទេសប៉េរូ បានបង្កើតការប្រកាសអាសន្នសម្រាប់ការរអិលបាក់ដី និងទឹកជំនន់នៅក្នុងតំបន់សំខាន់ៗ ចំនួន ២៦៨ ដែលមានទីតាំង ផ្សេងៗគ្នារួមមាន រដ្ឋធានី លីម៉ា (Lima) , អ៊ែរគ្វីប៉ា Arequipa, គូស្កូ (Cusco) និង អាយ៉ាគូឆ្កូ ( Ayacucho)៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner