កិច្ចប្រជុំពិភាក្សាបែងចែកតួនាទី ភារកិច្ចដល់សមាជិក និងក្រុមការងារ ដើម្បីត្រៀមលក្ខណៈឱ្យបានទាន់ពេល និងល្អបំផុតសម្រាប់ការងារសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលកាងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នាពេលខាងមុខ

ភ្នំពេញ ៖ អនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាលសម្រាប់រៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាបែងចែកតួនាទី ភារកិច្ចលើកាងារពិធីការដល់សមាជិក និងក្រុមការងារសម្រាប់ត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ សូ វ៉ាន់ទី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក នៃអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតនារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម ប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំពិភាក្សាបែងចែកតួនាទី ភារកិច្ចលើកាងារពិធីការនេះឡើង គឺដើម្បីត្រៀមលក្ខណៈឱ្យបានទាន់ពេល និងឱ្យបានល្អបំផុតសម្រាប់ការងារសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលកាងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២២ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងបន្ថែមថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នឹងមានអ្នកចូលរួមច្រើនលើសឆ្នាំមុនទ្វេដង ហេតុដូច្នេះសមាជិកក្រុមការងារទាំងអស់ ត្រូវពិភាក្សាជាមួយអ្នកគ្រប់គ្រងនៅទីតាំងប្រារព្ធពិធីផ្ទាល់ ដេីម្បីរៀបចំធ្វេីយ៉ាងណាផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ និងម៉តចត់បំផុតដល់អ្នកចូលរួមទាំងអស់ ជាពិសេសក្នុងថ្ងៃបិទសន្និបាត។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ណែនាំដល់ក្រុមការងារនៃអនុគណៈកម្មការ ត្រូវរៀបចំត្រួតពិនិត្យរាល់កិច្ចការរដ្ឋបាលទាំងអស់ដែលពាក់ព័ន្ធឱ្យបានគត់មុតបំផុត ដេីម្បីឱ្យអង្គសន្និបាទប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner