រដ្ឋមន្ត្រីក្រសួងកសិកម្ម កម្ពុជា ចាតទុកថា គម្រោងរបស់ធនាគារដែលផ្ដោតសំខាន់លើការផ្ដល់ការគាំទ្រដល់កសិករខ្នាតតូចក្នុងការដាំដំណាំកសិកម្ម ហើយទទួលបាននូវកម្រៃត្រឡប់មកវិញ តាមរយៈការវាស់ស្ទង់កម្រិតឥណទានកាបូនដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ពិតជាមានសារសំខាន់

ភ្នំពេញ ៖ ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូ ធនាគារ Rabo Bank Foundation នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានស្ដាប់បទបង្ហាញអំពីគម្រោងរបស់ធនាគារដែលផ្ដោតសំខាន់លើការផ្ដល់ការគាំទ្រដល់កសិករខ្នាតតូចក្នុងការដាំដំណាំកសិកម្ម ហើយទទួលបាននូវកម្រៃត្រឡប់មកវិញ តាមរយៈការវាស់ស្ទង់កម្រិតឥណទានកាបូនដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

ឯកឧត្តមរដ្ឋមន្ដ្រីយល់ឃើញថា គម្រោងនេះមានភាពទាក់ទាញ ដែលអាចផ្ដល់តម្លៃបន្ថែមដល់កសិករ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសិក្សាលម្អិតបន្ថែមទៀតដើម្បីរៀបចំគម្រោងផែនការ និងគំរូអាជីវកម្មបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយមុនដាក់ឱ្យអនុវត្តជាទ្រង់ទ្រាយធំ៕

សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner