រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចប្រាប់តំណាងអ.ស.ប នៅកម្ពុជាថា ក្រសួង កំពុង ជំរុញការគ្រប់គ្រងមណ្ឌលសំចតព្រៃស្ពឺឱ្យប្រសើរជាងមុន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង សូត ប្រាប់តំណាងឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជាថា ក្រសួងកំពុងយកចិត្តទុកដាក់ជំរុញវិធាន ការ គ្រប់គ្រងមន្ទីរសំចតព្រៃស្ពឺឲ្យមានភាពប្រសើរឡើង និងមានស្តង់ដារ ត្រឹមត្រូវ។

កាលពីថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២៣ នាទីស្តីការក្រសួងសង្គមកិច្ចឯកឧត្តម វង សូត បានជួបពិភាក្សាការងារជាមួយលោកស្រី រួអេដា អី ហេក (Roueida EI Hage) តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ប្រចាំកម្ពុជា ជុំវិញកិច្ចការជួយជន រង គ្រោះ ពីផលប៉ះពាល់នានា ព្រមទាំងជនអានាថាដែលនៅតាមមណ្ឌល ជាដើម ។

ក្នុងជំនួបនោះ លោកស្រី Roueida EI Hage ក៏បានស្នើឱ្យរដ្ឋមន្ត្រី សង្គមកិច្ចលើកឡើងពីស្ថានការណ៍វិវត្តថ្មីៗជុំវិញបញ្ហាមណ្ឌលសំចតព្រៃស្ពឺ ដែលកន្លងមកខាងក្រុមអង្គការសង្គមស៊ិវិលទទូចឱ្យបិទទ្វាព្រោះសង្គមរកឃើញពីកំហុសឆ្គងមួយចំនួន ការមើលថែមិនដិតដល់ ។

ឯកឧត្តម វង សូត បានឆ្លើយតបថា កន្លងទៅខាងក្រសួងសង្គមកិច្ច តាមរយៈ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបានយកចិត្តទុកដាក់លើមណ្ឌលសំចតព្រៃស្ពឺ ដែលបានគ្រប់គ្រងបានយ៉ាងល្អ និងបានផ្តល់ជំនួយបច្ចេកទេសនានា ក្នុង គោលដៅគ្រប់គ្រងមណ្ឌលនេះឱ្យបានល្អ និងមានស្តង់ដារត្រឹមត្រូវផងដែរ។
ឯកឧត្តមបន្តថា៖« ចំពោះករណីដែលមានការស្លាប់នៅក្នុងមណ្ឌលនោះ ក្រសួងទទួលបានរបាយការណ៍ជាបន្តបន្ទាប់និងបានទាក់ទងទៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យរកពេទ្យបន្ថែមសម្រាប់មើលថែ ឬពេលមានជំងឺត្រូវ បញ្ជូន អ្នកជំងឺទៅពេទ្យតាមលក្ខណៈសុខាភិបាល ដោយមិនទុកពួកគាត់ ចោលនោះទេ»។

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានឱ្យដឹងថា មកដល់ពេល នេះ ខាងក្រសួងសង្គមកិច្ចកំពុងពន្លឿនដំណោះស្រាយលើមណ្ឌល ព្រៃ ស្ពឺហើយ ដោយយោងតាមអានុសាសន៍របស់ឯកឧត្តម វង សូត ជារដ្ឋមន្ត្រី ក្រោយ ជួបពិភាក្សាជាមួយលោកស្រី Roueida EI Hage ។

លោក តូច ចាន់នី បញ្ជាក់ថា៖« ក្រសួងបានប្រជុំដោយកោះហៅប្រធាន មន្ទីរសង្គមកិច្ចទាំងអស់មកជួបជុំគ្នាដើម្បីរកដំណោះស្រាយ ដោយ នរណា (ជនអានាថាកំពុងស្នាក់នៅមណ្ឌលព្រៃស្ពឺ)នៅខេត្តណា មន្ទីរខេត្តនោះ ត្រូវតែយកគាត់ទៅ ហើយបញ្ជូនគាត់ឱ្យទៅដល់សហគមន៍របស់គាត់វិញ ឱ្យសម្ភារៈគាត់ ឬគាត់ទទួលបានបណ្ណសមធម៌ ឬបណ្ណក្រីក្ររបស់រដ្ឋា ភិបាល។ អ៊ីចឹងទេ មណ្ឌលព្រៃស្ពឺនេះ ខាងក្រសួងកំពុងដុតដៃដុតជើង ធ្វើណាស់ »។
លោក តូច ចាន់នី បន្ថែមថា នៅថ្ងៃមុខមណ្ឌលសំចតព្រៃស្ពឺនឹងលែងមាន បញ្ហារឿងដូចមុនហើយ បន្ទាប់ពីកិច្ចអន្តរាគមន៍របស់ក្រសួងលើកនេះ ហើយក្រសួងនឹងពិចារណាលើលក្ខន្តិកៈមណ្ឌលព្រៃស្ពឺនេះ គួរដាក់ជា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទៅជាប្រភេទមណ្ឌលផ្សេងៗទៀត៕

សម្រាប់លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារ សិទ្ធិមនុស្ស លើកឡើងថា៖« បើសិនជាចង់រក្សាដំណើរការមណ្ឌល សង្គមកិច្ចព្រៃស្ពឺនេះ មណ្ឌលនេះគួរជាទីកន្លែងផ្តល់ចំណេះជំនាញដល់ជន ដែលទៅស្តារនីតិ សម្បទា ជាជាងនាំជនអានាថាមក ដោយគ្រាន់តែការពារមិនឱ្យមានភាព អានាធិបតេយ្យនៅតាមដងផ្លូវទីធ្លាសាធារណៈនោះ»៕
ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner