ឯកឧត្តម ញ៉ែម សំអឿន ប្រគល់ម៉ូតូចំនួន៣គ្រឿងជូន ដល់កងកម្លាំងការពារព្រំដែននៅតំបន់មុំ៣កន្ទុយនាគ

រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជា
ប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រគល់ម៉ូតូម៉ាក វេវ ចំនួន ៣គ្រឿង ជូនអង្គភាពចំនួន ៣ដែលកំពុងឈរជើងការពារព្រំដែន
នៅតំបន់មុំ៣កន្ទុយនាគ(កម្ពុជា វៀតណាម ឡាវ)។ ក្នុងនោះអង្គភាព យោធា១គ្រឿង អង្គភាពនគរបាល
១គ្រឿង និងអង្គភាពឧទ្យាននុរក្ស ១គ្រឿង។

ការប្រគល់ទទួលម៉ូតូនេះគឺឆ្លើយតបតាមសំណូមពរ របស់អង្គភាពទាំងបីដែលស្នើសុំឯកឧត្តម ក្នុងអំឡុងពេលដែល ឯកឧត្តមអញ្ជើញសួសុខទុក្ខកងកម្លាំងទាំងបីកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣កន្លងទៅ។

ជាមួយគ្នានេះមេបញ្ជាការកងកម្លាំងទាំងបី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ដែលយកចិត្តទុកដាក់គិតគូរដល់កងកម្លាំងនគរបាលការពារព្រំដែនដោយបានផ្តល់ម៉ូតូ១គ្រឿង ដើម្បីជិះបម្រើការងារការពារសន្តិសុខ ជូនជាតិ និងប្រជាពលរដ្ឋ៕

ដោយ គតិ យុត្ត

ads banner